លែងប្រជ្រៀតគ្នាទៀតហើយ! ស្ពាន២កន្លែងនៅភ្នំពេញ ត្រៀមដាក់ឲ្យឆ្លងមុនចូលឆ្នាំ
Posted On : January, 24, 2018 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចសាងសង់ស្ពាន២កន្លែង បន្ថែមទៀតនៅរាជធានីភ្នំពេញ និងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមុនខែមេសា ខាងមុខនេះ។

១. ស្ពានអាកាសស្តុបផ្សារដីហុយ

ស្ពានអាកាសស្តុបផ្សារដីហុយ សាងសង់សម្រេចបាន៩០%ហើយ។ បើមិនមានការប្រែប្រួលស្ពានអាកាសថ្មីសន្លាងនេះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងនេះ ពោលគឺមុនខែមេសា។ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ស្ពានអាកាសផ្សារដីហុយ គឺជាគម្រោងស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ កំពុងសាងសង់យ៉ាងមមាញឹក បន្ទាប់ពីបានបើកការដ្ឋានសាងសង់ កាលពីខែសីហាឆ្នាំ ២០១៦ កន្លងទៅ។ ស្ពាននេះ មានប្រវែង ៩០៥ម ទទឹង ១៦.៥ម  គឺជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន មានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)។

ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍នៅតំបន់ជុំវិញទីនោះបានយ៉ាងច្រើន ហើយនឹងធ្វើឱ្យការធ្វើដំណើរ របស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុន។

២. ស្ពានបាឡេ

បើតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការដ្ឋានសាងសង់ស្ពានបាឡេបណ្តោះអាសន្នឆ្លងកាត់ទន្លេសាបសម្រេចបាន ៤៥% គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៨ ដែលគ្រោងនឹងដំណើរការមុនចូលឆ្នាំខ្មែរខាងមុខ។

គួរជម្រាបថាស្ពាននេះ មានប្រវែង ៥០៦ ម៉ែត្រ ទទឹង ១២ម៉ែត្រ ភ្ជាប់ពីខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ សម្រាប់ជួយសម្រួលចរាចរណ៍ដែលកំពុងកកស្ទះនៅស្ពានជ្រោយចង្វារ៕

ប្រភព៖ Sabay .com 

Urban Voice Cambodia

Urban Voice Cambodia