police-traffic_large

រំលឹក​ច្បាប់ថ្មី​ពិន័យ​​ធ្ងន់ក សម្រាប់អ្នកគ្មាន​បណ្ណ​បើកបរ​យានយន្ត​

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើច្បាប់ស្ដីពីវិសោធនកម្មមាត្រាថ្មីមួយចំនួននៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះនៅមាត្រា៧៥ ថ្មី ចំពោះជនណាបើកបរយានយន្តដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រឹត្យ។ការពិន័យអន្តរការណ៍ ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ចំនួនទឹកប្រាក់ ១៥០០០រៀល ចំពោះ អ្នកបើកបរយានយន្ត ធុនស្រាលចំនួនទឹកប្រាក់ ២៥ ០០០រៀល និងអ្នកបើកបររថយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ៥០ ០០០ រៀល។

អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសថន្ថែមដោយដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០០ ០០០រៀល ទៅ ៤ ០០០ ០០០រៀល ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្ដងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងអំឡុងពេល ៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន។ ប៉ុន្តែបទប្បញ្ញត្តិនេះ គឺមិនយកមកអនុវត្តចំពោះអ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានយន្តឡើយ៕

 

ប្រភព៖ Sabaynews.com

Leave a Reply