_mg_9923

រោងចក្រទឹកកកថៅកែរស្រីវៀតណាមបានធ្លាយហ្គាស នៅមុខផ្សាប៉េសេបណ្តាលអោយមនុស្សចំនួន១០នាក់សន្លប់

ភ្នំពេញ៖ តាមការសង្គេត គិតត្រឹមម៉ោង១២ និង៥០នាទីព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០១៦ នេះ ករណីផ្ទុះហ្គាសក្នុងសិប្បកម្មផលិតទឹកកកនៅមុខផ្សារPC ត្រូវបានគ្រប់គ្រងស្ថានការណ៍ល្អឡើង ដោយស្ថានភាពមានការធូរស្រាល បន្ទាប់ពីធុងហ្គាសបានបញ្ចេញឧស្ម័នសាយភាយអស់ ។

នៅក្នុងហេតុការណ៏នេះត្រូវបានគេសង្ស័យថា អាចបណ្តាលមកពីផ្ទុះធុងហ្គាស ហើយក្នុងហេតុការណ៍នោះ ក៏មានមនុស្ស២-៣នាក់បានរងរបួសផងដែរ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ បច្ចុប្បន្ន  កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បាននិងកំពុងជួយអន្តរាគមន៍ ។ មកទល់ពេលនេះ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រង ចំពោះហេតុការណ៏ដ៏អាក្រក់មួយនេះ បាន។

មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយគ្រប់គ្រងស្ថានការណ៍បានហើយ ថៅកែស្រី និងមេកា ត្រូវបានសមត្ថកិច្ចកោះហៅទៅសួរនាំ នៅប៉ុស្តិនគរបាលបឹងទំពន់ ដើម្បីមានចំណាត់ការបន្តទៀត ចំពោះការធ្វេសប្រហែសនាំឲ្យបែកធ្លាយធុងហ្គាសនេះ។

ប្រជាពលរដ្ឋ បានរិះគន់ដល់អាជ្ញាធរខណ្ឌមានជ័យ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធ មិនដែលបានត្រួតពិនិត្យ ចំពោះដំណើរការរោងចក្រ ផលិតទឹកកកមួយនេះ រហូតធ្លាយធុងហ្គាសភាយចេញឧស្ម័នពុល ប៉ះពាល់ដល់ប្រជាពលរដ្ឋ។

បើតាមមន្រ្តីនគរបាល ថៅកែស្រីមានឈ្មោះ អ៊ុក ណាវី អាយុ៣៤ឆ្នាំជនជាតិវៀតណាម មុខរបរថៅកែផលិតទឹកកកដើមតូចស្នាក់នៅផ្ទះលេខគ្មានផ្លូវលេខ៣៧១ ស្ថិតនៅភូមិត្នោតជ្រំុ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួររំលឹកថា  ករណីធ្លាយធុងហ្គាសរោងចក្រផលិតទឹកកកនៅខាងមុខផ្សារ PC សង្កាត់បឹងទំពន់ខណ្ឌមានជ័យនោះ កើតរឿងកាន់តែអាក្រក់ហើយ ដោយសារតែបានភាយចេញឧស្ម័នពុលធំក្លិនខ្លាំង ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសិស្សសាលា នៅក្បែរនោះផងដែរ ។

នៅខណៈនេះ មានមន្ត្រីនគរបាលម្នាក់ទៀតហើយបានសន្លប់ ហើយក្លិនឧស្ម័នកាន់តែភាយ នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្បែរនោះ ដូច្នេះបានឱ្យចាកចេញសិន ខណ:កម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងជួយអន្តរាគមន៍។

គួររំលឹកថា មានករណីអគ្គិភ័យមួយកើតឡើង នៅក្នុងរោងសិប្បកម្មផលិតទឹកកកមុខផ្សារ PC បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង០០នាទីព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០១៦ នេះ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ៕

 

Leave a Reply