លោកប៉ា សុ​ជាតិ​វង្ស​ ប្រជុំ​ណែនាំ​អាជ្ញាធរ​ក្រោម​ឱ​វាទ​ត្រៀមកម្លាំង​ការពារ និង​រក្សា​សន្តិសុខ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ
Posted On : April, 9, 2015 | By សំឡេងទីក្រុង

ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០១៥, កោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​ចាប់ពី​ថ្ងៃ​ទី​​១៤​ដល់​ថ្ងៃ​ទី​១៦​ មេ​សា ២០១៥​ឆាប់​ៗ​ខាង​មុខ​នេះ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ​មេ​សា ​២០១៥ លោកប៉ា សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​កោះ​ប្រជុំ​ជាមួយ​មន្ត្រី​ក្រោម​ឱ​វាទទាំងអស់​ ជា​ពិសេស​អាជ្ញាធរ​ខណ្ឌ និង​កងកំលាំងប្រដាប់អាវុធ ដើម្បី​ធ្វើការ​ណែនាំ​ឲ្យ​ត្រៀមកម្លាំង​ក្នុង​ការ​ការពារ និង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​ទប់ស្កាត់​មិន​ឲ្យ​មាន​បទល្មើស​ផ្សេង​ៗ​កើតឡើង ដែល​រំខាន​ដល់​ភាពសប្បាយរីក​រាយ​របស់​ប្រជាពលរដ្ឋ ។

លោក​សាំ ពិសិដ្ឋ​ នាយក​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា «​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ មមែ​សប្ត​ស​ក័ ព​.​ស​២៥៥​នេះ មន្ទីរ​សាធារណការ​របស់​លោក​បាន​ដាក់​ចេញ​ជា​ផែនការ​ក្នុង​ការ​រៀបចំ​តុបតែង​កែ​លំអឲ្យ​មាន​សោ​ភ័ណភាព​ក្នុង​រាជធានី​ភ្នំពេញ​ជា​ច្រើន​កន្លែង​ ជា​ពិសេស​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ វិមាន​ឯករាជ្យ និង​នៅ​តាម​បណ្តោយ​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ។ ​ក្នុង​នោះ​យើង​បាន​រៀបចំ​បំពាក់​អំ​ពូ​ល​ភ្លើង​ចម្រុះ​ព​ណ៌នៅ​តាម​ដើមឈើ ការ​លាប​កំបោ​រនៅ​តាម​ដើមឈើ ត្រៀមកម្លាំង​កម្មករ​សម្រាប់​បោសសំអាត​នៅ​តាម​សួនច្បារ​នានា ត្រៀមកម្លាំង​នៅ​តាម​ស្ថានីយ​បូ​មទឹក​ទាំង​៤ ​និង​ការ​ត្រៀមកម្លាំង​មន្ត្រី ដើម្បី​កាត់​ដើមឈើ​ពេល​វា​បាក់​ដោយ​ប្រការ​ផ្សេង​ៗ​ផង​ដែរ »​។

លោកប៉ា សុ​ជាតិ​វង្ស បាន​លើក​ឡើង​ថា «​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​នេះ យើង​បាន​ត្រៀមកម្លាំង​ជា​ច្រើន ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ​ពិសេស​ទប់ស្កាត់​មិន​ឲ្យ​មាន​បទល្មើស​ផ្សេង​ៗ​កើតឡើង​ដែល​រំខាន​ដល់​សប្បាយភាព​របស់​ប្រជាពលរដ្ឋ​នោះ​ទេ  ហើយ​អាជ្ញាធរ​គ្រប់​ខណ្ឌ និង​កងកំលាំង​ទាំងអស់​ត្រូវ​ត្រៀមកម្លាំង​ប្រចាំការ​ជាប់​ជា​និច្ច បើ​មាន​បញ្ហា​អ្វី​កើតឡើង​យើង​ចុះ​ជួយ​អន្តា​គម​ន៍​ភ្លាម​តែ​ម្តង ពិសេស​គ្រោះ​អគ្គិភ័យ​ដែល​តែងតែ​កើតឡើង​រាល់​ឆ្នាំ​ និង​ត្រូវ​បង្កើត​​លែង​ល្បែង​ប្រជាប្រិយ​នៅ​តាម​ទី​វត្ត​អារាម ព្រមទាំង​ទី​សាធារណៈ​ផ្សេង​ៗ​ដើម្បី​បង្ក​ការ​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ »៕   ​

Urban Voice Cambodia

Urban Voice Cambodia