រាជរដ្ឋាភិបាល ចេញសារាចរណែនាំស្តីពី «ការគ្រប់គ្រងរថយន្តនាំចូលដោយពន្ធអាករជាបន្ទុករបស់រដ្ឋ និងការកត់ត្រា ក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ»
Posted On : មេសា, 21, 2016 | By សំឡេងទីក្រុង

ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦

ប្រភព ៖ Fresh News 

ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយស្តីពី «ការគ្រប់គ្រងរថយន្តនាំចូលដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ និងការកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ» ដោយនាពេលកន្លងមក រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យក្រសួង-ស្ថាប័នរដ្ឋ និងបុគ្គល ពាក់ព័ន្ធនាំចូលរថយន្តសម្រាប់បម្រើការងារ ដែលជាប្រភេទទំនិញមានវេទយិតភាពខ្ពស់ រួមចំណែកយ៉ាងសំខាន់ក្នុងចំណូលពន្ធ និងអាករគយ ដែលជាប្រភពចំណូលដ៏ចំបងនៃថវិកាជាតិ ដោយដាក់ពន្ធអាករជាបន្ទុករបស់រដ្ឋ ប៉ុន្តែមានករណីខ្លះការប្រើប្រាស់រថយន្តទាំងនោះ មិនទាន់ចំគោលដៅ និងធានាឲ្យបាននូវប្រសិទ្ធភាពពេញលេញ រីឯការកត់ត្រាក្នុងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋក៏មិនទាន់បានសព្វគ្រប់អស់នៅឡើយ។

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានធ្វើការណែនាំ និងដាក់វិធានការឲ្យអនុវត្តចំនួន៤ចំណុចធំៗ៖
ទី១៖ អំពីពន្ធ និងអាករនាំចូល, ទី២៖ អំពីការចុះបញ្ជីរថយន្តជាទ្រព្យសម្បត្តិរដ្ឋ, ទី៣៖ អំពីពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ, ទី៤៖ អំពីការទិញរថយន្តដោយប្រើប្រាស់ថវិការដ្ឋ។

1 2 3

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!