រយៈពេល ៤ខែ ប័ណ្ណបើកបរជាង១ម៉ឺន ប័ណ្ណត្រូវបានចេញជូនពលរដ្ឋ នៅផ្សារទំនើប AEON Mall
Posted On : តុលា, 19, 2016 | By Sarim Tith

ប្រភព៖ Business-cambodia

ក្រសួងសាធារណការ និងដឺកជញ្ជូនបានចេញសេចក្តីប្រកាសកាលពីថ្មីៗកន្លងទៅនេះ បានបង្ហាញថាគិតត្រឺមរយៈពេលបួនខែដំបូងនេះ ប័ណ្ណបើកបរចំនួន ១៦,០៩០ ប័ណ្ណត្រូវបានចេញជូនប្រជាពលរដ្ឋ នៅផ្សារទំនើប AEON Mall ក្រោយពីបានដាក់ឲ្យដំណើរការជាផ្លូវការនូវ មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើបនេះ។

គួរជម្រាបជូនដែរថា មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប AEON Mall ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីបង្ខិតសេវាឲ្យទៅជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ប្រជាជនខ្មែរទូទាំង ២៥រាជធានី-ខេត្ត អាចទៅទទួលសេវាប្តូរ និងពន្យារប័ណ្ណបើកបរយានយន្ត រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៩ព្រឹក រហូតដល់ម៉ោង ១០យប់៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!