រយៈពេលជិត​១០ថ្ងៃ EDC ​ភ្ជាប់បណ្តាញ​អគ្គិសនីដល់ផ្ទះ​ជួលកម្មករ​ជិត៥ពាន់​បន្ទប់
Posted On : February, 5, 2015 | By សំឡេងទីក្រុង

ដោយ វ៉ា វឌ្ឍនៈ, ថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៥, កោះសន្តិភាព

រាជធានីភ្នំពេញ ៖​ យោងតាមអនុសាសន៍​ដ៍ខ្ពង់ខ្ពស់របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​ អាជ្ញាធរ​អគ្គិសនីកម្ពុជា ​(EDC) ​បានតខ្សែបណ្តាញ​អគ្គិសនីដល់​ផ្ទះ​ជួល​កម្មករបានជិត៥០០០បន្ទប់​ ក្នុងចំណោម៨២៤៧៥បន្ទប់ ​ស្មើនឹង៥៩០២ទីតំាង​នៅ​ក្នុង​រាជធានីភ្នំពេញ ​ដោយមិនទាន់រាប់​បញ្ចូលក្នុង​ខណ្ឌព្រែកព្នៅ ។

តួលេខខាងលើនេះ​ បានត្រូវបង្ហាញ​ឡើងនៅព្រឹកថ្ងៃទី០៥​ កុម្ភៈ ២០១៥​ ក្នុងកិច្ចប្រជុំរវាង​សាលារាជធានីភ្នំពេញ​ និង​ ក្រុមហ៊ុនអគ្គិសនីកម្ពុជា​ ដឹកនំា​ដោយ​លោក ​ប៉ា​ សុជាតិវង្ស​ អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ ​និង ​លោក កែវ រតនៈ​ អគ្គនាយកអគ្គិសនីកម្ពុជា ​និងមាន​ការចូលរួមពីថ្នាក់ដឹកនំា​ខណ្ឌ​ និងមន្រ្តីជំនាញ​ពាក់ព័ន្ឋក្រោមឱវាទ​សាលារាជធានីភ្នំពេញ​ជាច្រើនរូបទៀត។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុន​នេះដែរថា ​កិច្ចប្រជុំនេះ ​រៀបចំឡើងក្នុង​គោលបំណង​ដើម្បីដោះស្រាយពី​ការលំបាកនានា​ក្នុងតភ្ជាប់បណ្តាញ​អគ្គិសនី​និងទឹក ដែលមានតម្លៃថោក​ (៦៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង)​ជូនកម្មករ​ ក៍ដូចជាស្រង់​របាយការណ៍​ពីចំនួនទី​តំាង​និង​​បន្ទប់ជួល​របស់កម្មករ​ពិតប្រាកដ ៕

Urban Voice Cambodia

Urban Voice Cambodia