របាយការណ៍ផែនទីស្ថានភាពផ្លូវក្នុងរាជធានីភ្នំពេញ
Posted On : June, 13, 2018 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

សេដ្ឋកិច្ចនៅកម្ពុជាមានការរីកចម្រើនគួរអោយកត់សម្គាល់ ការលូតលាស់នៃសេដ្ឋកិច្ចជាតិមួយវាអាស្រ័យទៅលើកត្តាជម្រុញជាច្រើន។ បណ្ដាញគមនាគមន៍គឺជាផ្នែកសំខាន់មួយក្នុងការជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ព្រោះ​វា​ជា​​ជា​សរសៃ​ឈាម​នៃវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍។ ក្នុងរយះកាលចុងក្រោយនេះស្ថានភាពផ្លូវថ្នល់ក្នុងប្រទេសកម្ពុជាមានភាពល្អឡើងគួរអោយកត់សម្គាល់ ជាពិសេសក្នុងរាជធានីភ្នំពេញ។

សំឡេងទីក្រុងបានដាក់ដំណើរយុទ្ឋនាការតាមប្រព័ន្ធអ៊ីនធឺណិតក្នុងរយៈពេលបីខែ ដើម្បីឱ្យសាធារណជនទូទៅចូលរួមវាយតម្លៃផ្លូវក្នុងរាជធានីភ្នំពេញ ដោយបើកឱកាសឲ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីស្ថានផ្លូវក្នុងសហគមន៍ដែលគាត់រស់នៅ។​ ក្នុងរយៈពេលបីខែនោះយើងទទួលបានរបាយការណ៍ពីប្រជាពលរដ្ឋចំនួន៦៦៩ ពី១០សង្កាត់ក្នុងរាជធានីភ្នំពេញ។ ក្នុងរបាយការណ៍បានបង្ហាញថា ផ្លូវចំនួន ១៨១ មានស្ថានភាពល្អប្រសើរ ២៣០ មានស្ថានភាពល្អ ១៧៨ មធ្យម ៧១អន់ និង៩អន់បំផុត។

ក្នុងការវាយតម្លៃយើងផ្ដោតទៅលើស្ថានភាពផ្លូវដូចជា តើមានផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាដាស់តឿននានាដើម្បីប្រាប់ពីគ្រោះថ្នាក់ ផ្លូវសំបុកមាន់ មានភ្លើងបំភ្លឺផ្លូវ។

ទោះជាយ៉ាងណាក្ដីផ្លូវក្នុងសហគមន៍មួយចំនួនក្នុងរាជធានីភ្នំពេញ​នៅជួបបញ្ហានៅឡើយ​។ សំឡេងទីក្រុងសង្ឃឹមយ៉ាងមុតមាំថា ក្រសួងសាធារណៈការនិងងដឹកជញ្ជូន និង​ សាលារាជធានីភ្នំពេញ នឹងបន្តការងារបស់ខ្លួនកាន់តែសកម្មនិងល្អប្រសើរ៕

លោកអ្នកអាចទាញយកផែនទីតាមតំណរខាងក្រោម

PhnomPenh Road Condition

 

Urban Voice Cambodia

Urban Voice Cambodia