រថយន្តក្រុង ៤០គ្រឿង បាននាំមកដល់ កម្ពុជា ហើយ
Posted On : August, 20, 2014 | By សំឡេងទីក្រុង

ដោយ khmeronlinenews.com ដោយ សុខុម ថ្ងៃទី ១៩ សីហា ឆ្នាំ ២០១៤

ភ្នំពេញ៖នៅព្រឹក ថ្ងៃអង្គារ៍ទី១៩ ខែសីហានេះ រថយន្តក្រុង៤០គ្រឿង ត្រូវបាន នាំចូលពីប្រទេសកូរ៉េ ខាងត្បូង មក ដល់ប្រទេសកម្ពុជាហើយដើម្បីត្រៀម ដាក់ឱ្យដំណើរការដឹកជញ្ជូន ប្រជាពលរដ្ឋភ្នំពេញ តាមផ្លូវចំនួន៣ខ្សែថ្មីទៀត។

រថយន្តទាំង៤០គ្រឿងនេះបាននាំមកដល់ប្រទេសកម្ពុជាហើយ ក្នុងនោះ ១១គ្រឿង បាននាំមកដល់ក្រុងភ្នំពេញហើយ២៩គ្រឿងថែមទៀត ដឹកជាបណ្តើរៗ ចេញពីកំពង់ផែ ក្រុងព្រះសីហនុ ។

បើតាមការអះអាងរបស់អាជ្ញាធរក្រុងភ្នំពេញ នាពេលកន្លងមក បានឱ្យដឹងថារថយន្តក្រុងថ្មីនេះ នឹងត្រៀម ដាក់ឱ្យដំណើរការ តាមផ្លូវ៣ខ្សែ នាដើមខែកញ្ញាខាងមុខ ក្នុងនោះរួមមាន ខ្សែទី១ពីគីឡូម៉ែតលេខ ១១ទៅ ដល់វត្តក្តីតាកុយ (ផ្លូវជាតិលេខ១) ខ្សែទី២ពីផ្លូវគីម អ៊ីលស៊ុង កាត់តាមផ្លូវម៉ៅសេទុងរហូតដល់តាខ្មៅ និង ខ្សែទី៣ចាប់ពីផ្សាររាត្រី ផ្សារចាស់ឡើងមកផ្លូវកម្ពុជាក្រោម មកផ្លូវសហព័ន្ធរុស្សីរហូតដល់ចោមចៅ ។ប៉ុន្តែទោះជាយ៉ាងនេះក្តី តម្លៃសម្រាប់ការដឹកជញ្ជូនពលរដ្ឋម្នាក់ៗមិនទាន់បញ្ជាក់ ឱ្យដឹងនៅឡើយ ៕

Urban Voice Cambodia

Urban Voice Cambodia