រថភ្លើងលើអាកាស នឹងបង្ហាញវត្តមាននៅក្នុងរាជធានីភ្នំពេញនាពេលខាងមុខនេះ
Posted On : March, 29, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦

ប្រភព ៖ ពាណិជ្ជកម្មកម្ពុជា

យោងតាមការលើកឡើង របស់ឯកឧត្តម ប៉ា សុជាតិវង្ស ដែលបាន ធ្វើដំណើរទៅទស្សនៈកិច្ច ប្រព័ន្ធដឹកជញ្ជូនសាធារណណៈ នៅរដ្ឋធានី តូក្យុ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា រថភ្លើង លើអាកាស នឹងបង្ហាញវត្តមានក្នុងរាជធានីភ្នំពេញ នាពេលខាង មុខនេះ ដោយមានការគាំទ្រ របស់ជប៉ុន។

ក្រោមកិច្ចសហការរវាង រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន គឺមានគម្រោងសាងសង់រថភ្លើងលើអាកាសចំនួន៣ខ្សែរ ៖

  • ខ្សែទី១ ​ចាប់ផ្តើមពី មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្សី និងរង្វង់មូលចោមចៅ
  • ខ្សែទី២ ចាប់ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង រួចបត់ឆ្វេងតាមផ្លូវតាំងកសាងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
  • ខ្សែទី៣ ចាប់ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង រង្វង់មូលចោមចៅ បត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

Capture

Urban Voice Cambodia

Urban Voice Cambodia