រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ ទៅតាកែវ កំពត និងព្រះសីហនុ ចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃទី៩ ខែមេសាខាងមុខនេះ
Posted On : March, 28, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦

ប្រភព ៖ Fresh News

រថភ្លើងដឹកអ្នកដំណើរ​ ពីភ្នំពេញ ទៅព្រះសីហនុ និងពីព្រះសីហនុមកភ្នំពេញ នឹងត្រូវដំណើរការឡើងវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ ពោលគឺនៅមុនថ្ងៃមកដល់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលបងប្អូនប្រជាពលរដ្ឋ សម្រុកចេញពីភ្នំពេញ ទៅតាមបណ្តាលខេត្ត ហើយការដំណើរការខ្សែរថភ្លើងនេះ រំពឹងថានឹងជួយសម្រួលដល់ចរាចរណ៍បានមួយកំរិត។

ដោយឡែកចំពោះតំលៃ នៃការធ្វើដំណើរតាមរថភ្លើងវិញ ត្រូវបានតំណាងក្រុមហ៊ុនរូបនោះបញ្ជាក់ថា ពីភ្នំពេញទៅព្រះសីហនុ សំបុត្រថ្លៃ៧ដុល្លារក្នុងម្នាក់ ដោយប្រើរយៈពេល៨ម៉ោងលើចម្ងាយផ្លូវ ២៦០គីឡូម៉ែត្រ។ ហើយពីភ្នំពេញ ទៅតាកែវ សំបុត្រថ្លៃ៥ដុល្លារក្នុងម្នាក់ ខណៈពីភ្នំពេញទៅកំពត ថ្លៃ៦ដុល្លារក្នុងម្នាក់។ សំបុត្រអាចរកទិញនៅតាមស្ថានីយរថភ្លើងនៅភ្នំពេញ ក៏ដូចជាតាមខេត្តផងដែរ។

10352891_1573921559588876_177363271068466196_n

Urban Voice Cambodia

Urban Voice Cambodia