រដ្ឋាភិបាល​​​​​​កំណត់​​​បទប្បញ្ញត្តិ​ថ្មី ​​ដើម្បី​​​ទប់ស្កាត់​​​អគ្គិភ័យ​​​នៅ​​​តាម​​​ស្ថាន​​​ីយ​​​ប្រេង​​​ឥន្ធនៈ
Posted On : January, 5, 2015 | By សំឡេងទីក្រុង

ដោយ​ ខេមបូឌាដេលី ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៥

យោង​​​តាម​​​សារាចរ​​​មួយ​​​ដែល​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​បាន​​​ចេញ ​​​ផ្សាយ​​​កាល​​​ពី​​​ខែ​​​មុន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា មិន​​​យូរ​​​ទៀត​​ ​​​​ទេ​​​ ស្ថាន​​​ីយ​​​ប្រេង​​​ឥន្ធនៈ​​​​​​នានា​​​នៅ​​​ទូទាំង​​​ប្រទេស​​ ​​​​ដែល​​​មិន​​​គោរពច្បាប់​​​ នឹង​​​ត្រូវ​​​តម្រូវ​​​ឲ្យ​​​គោរព​​​តាម​​​ បទ​​​ប្បញ្ញតិ្ត​​​ថ្មី​​​ក្នុង​​​គោល​​​បំណង​​​ទប់​​​ស្កាត់​​​ អគ្គិភ័យ និង​​​ការ​​​ផ្ទុះ​​​។

សារាចរ​​​ណែនាំ​​​កម្រាស់​​​​១៨​​​ទំព័រ​​​ ដែល​​​លោក​​​  ស៊ុយ សែម រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​បាន​​​ចុះ​​​ហត្ថលេខា​ ​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​វិច្ឆិកា​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ ដូច្នេះ​​​ថា “មាន​​​ឧប្បត្តិហេតុ​​​អគ្គិភ័យ​​​ជា​​​ច្រើន​​​បង្ក​​​ឡើង​​​ ដោយ​​​ការ​​​ផ្ទុះ​​​ និង​​​ការ​​​ឆេះ​​​ប្រេង​​​ និង​​​សាំង​​​ [នៅ​​​ ស្ថានីយ​​​សាំង]​​​ ដែល​​​បាន​​​បង្ក​​​ការ​​​បាត់​​​បង់​​​ទ្រព្យ​​​ សម្បត្តិ​​​ របួស​​​ស្នាម និង​​​ការ​​​ស្លាប់​​​”។

លោក កែវ ទួត ប្រធាន​​​នាយកដ្ឋាន​​​រដ្ឋបាល​​​នៃ​​​ក្រសួង​​​រ៉ែ និង​​​ ថាម​​​ពល​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​អីុម៉េល​​​មួយ​​​ថា ក្រសួង​​​ បាន​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​មួយ​​​ ដែល​​​បាន​​​ជួប​​​ជាមួយ​​​ ក្រុម​​​អ្នក​​​ជំនាញ​​​ខាង​​​ឧស្សាហកម្ម​​​ចន្លោះ​​​ពី​​​ខែ​​​ឧសភា​​​ ដល់ ​​​វិច្ឆិកា​​​ដើម្បី​​​បង្កើត​​​បទ​​​ប្បញ្ញត្តិ​​ថ្មី​​​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​កំពុង​​​ស្ថិត​​​ក្នុង​​​ ដំណើរ​​​ការ​​​ជូន​​​ដំណឹង​​​ដល់​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​នានា​​​អំពី ​​​បទ​​​ប្បញ្ញត្តិថ្មីនេះ ហើយ​​​ថា បទប្បញ្ញត្តិ​​​នេះ​​​នឹង​​​ត្រូវ​​​ អនុវត្ត​​​នៅ​​​ពេល​​​ម្ចាស់​​​ស្ថានីយ​​​មាន​​​ពេល​​​គ្រប់គ្រាន់​​​ដើម្បី ​​​ធ្វើ​​​ការ​​​កែ​​​ប្រែ​​​ដែល​​​ចាំបាច់​​​។

លោក​​​បាន​​​បន្ត​​​ថា “ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​មួយ​​​ចំនួន​​​មិន​​ ​ទាន់​​​បាន​​​គោរព​​​តាម​​​បទប្បញ្ញត្តិ​​​សុវត្ថិភាព​​​របស់​​​យើង​​​នៅ​​ ​ឡើយ​​​ទេ។ យើង​​​នឹង​​​ទុក​​​ពេល​​​សម​​​រម្យ​​​ឲ្យ​​​ពួក​​​គាត់​​​ធ្វើ​​ ​ការ​​​កែ​​​តម្រូវ​​​ផ្នែក​​​ណា​​​មួយ​​​នៃ​​​ស្ថានីយ​​​របស់​​​ពួក​​​ គាត់ ដើម្ប​ី​​​គោរព​​​តាម​​​បទប្បញ្ញត្តិ​​​នេះ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា សេចក្តី​​​លម្អិត​​​អំពី​​​​​ ​ចំនួន​​​ស្ថានីយ​​​​​​ប្រេង​​​ដែល​​​​​រង​​​ផល​​​ប៉ះពាល់​​​ដោយសារ​​​ បទប្បញ្ញត្តិ​​​ថ្មី​​​នេះ​​​ និង​​​ថា តើ​​​ម្ចាស់​​​ស្ថានីយ​​​នឹងទទួល​​​ ការ​​​ដាក់​​​ពិន័យ​​​ដោយ​​​របៀប​​​ណា​​​នោះ​​​ មិន​​​ទាន់​​​មាន​​​ការ​​​ កំណត់​​​នៅឡើយ​​​​​​ទេ​​​។ “ពេល​​​នេះ​​​យើង​​​កំពុង​​​ស្ថិត​​​​​​ក្នុង​​​ ដំណាក់​​​កាល​​​ផ្សព្វផ្សាយ ហើយ​​​ដំណាក់​​​កាល​​​វាយ​​​តម្លៃ​​​នឹង​​​ចេញ​ ​​មក​​​តាម​​​ក្រោយ​​​”។

ជា​​​ញឹក​​​ញាប់​​​​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​នានា​​​នៅ​​​ទូទាំង​​​ ប្រទេស​​​កម្ពុជា​​​ ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​នៅ​​​លើ​​​ដី​​​ដែល​​​ មាន​​​ទំហំ​​​តូច​​​នៅ​​​ក្នុង​​​តំបន់​​​ ដែល​​​មាន​​​ប្រជា​​​ពល​​​រដ្ឋ​​ ​រស់​​​នៅ​​​ច្រើន​​​កុះ​​​ករ​​​ ដែល​​​ផ្ទះ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ ស្ថិត​​​នៅ​​​ចម្ងាយ​​​តែ​​​ប៉ុន្មាន​​​ម៉ែត្រ​​​ប៉ុណ្ណោះ​​​ពី​​​មា៉ស៊ីុន​ ​​បូម​​​ប្រេង​​​។ ប៉ុន្តែ យោង​​​តាម​​​សារាចរ​​​នេះ​​​ ស្ថានីយ​​​ទាំង​​​ អស់​​​ត្រូវ​​​តែ​​​សាង​​​សង់​​​នៅ​​​លើ​​​ទីតាំង​​​​​​ដែល​​​មាន​​​ផ្ទៃ​​​ សរុប​​​យ៉ាង​​​ហោច​​​ណាស់​​​៣៧៥​​​ម៉ែត្រ​​​ក្រឡា​​​។

​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​នានា​​​ក៏​​​ត្រូវ​​​កប់​​​ធុង​​​ប្រេង​​ ​របស់​​​ខ្លួន​​​ដែល​​​ផ្ទុក​​​ចំណុះ​​​មិន​​​ឲ្យ​​​លើស​​​ពី​​​៣០.០០០លីត្រ ​​​ទៅ​​​ក្នុង​​​​​​ដី​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ផង​​​ដែរ​​​​​​​​​  ត្រូវ​​​ឃ្លាត​​​ពី​​​គ្នា​​​យ៉ាង​​​ហោច​​​ណាស់​​​៧ម៉ែត្រ​​​ ចន្លោះ​​​ពី​ ​​ម៉ាស៊ីន​​​បូម​​​សាំង​​​នីមួយ​​​ៗ​​​ ហើយ​​​ទុយោ​​​ចាក់​​​សាំង​​​មិន​​​ ត្រូវ​​​វែង​​​ជាង​​​៦ម៉ែត្រ​​​ឡើយ។

លោក ហឺុ ហេង នាយក​​​គ្រប់​​​គ្រង​​​ទូទៅ​​​នៅ​​​ក្រុម​​​ហ៊ុន​​​នាំ​​​ ចូល​​​ប្រេង​​​ឥន្ធនៈ​​​សូគីមិុច បាន​​​មាន​​​​​​ប្រសាសន៍​​​ថា លោក​​​ ស្វាគមន៍​​​បទប្បញ្ញត្តិ​​​ថ្មី​​​នេះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា “វា​ ​​ជា​​​រឿង​​​ល្អ​​​ដែល​​​ក្រសួង​​​យក​​​ចិត្ត​​​ទុក​​​​​​ដាក់​​​លើ​​​បទ​​ ​ដ្ឋាន​​​សុវត្ថិភាព​​​ដូច​​​នេះ​​​ ពីព្រោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​នឹង​​​ មិន​​​សូវ​​​ព្រួយ​​​បារម្ភ​​​”។​​​​​​​​​

លោក​​​បាន​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា លោក​​​រំពឹង​​​ថា ​​​បទប្បញ្ញត្តិ ​​​ថ្មី​​​នេះ នឹង​​​ប៉ះពាល់​​​ខ្លាំង​​​ដល់​​​​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ ​​​តូច​​​ៗ​​​ ដែល​​​ទិញ​​​​​​ប្រេង​​​ឥន្ធនៈ​​​ពី​​​ក្រុម​​​ហ៊ុន​​​ធំៗ​​​ យក​​​មក​​​លក់​​​បន្ត​​​ដែល​​​លោក​​​មាន​​​​​​ប្រសាសន៍​​​ថា កម្រ​​​គោរព​​​ តាម​​​បទដ្ឋាន​​​សុវត្ថិភាព។ “ជា​​​ឧទាហរណ៍​​​​​​ ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ ​​​មួយ​​​ចំនួន​​​មាន​​​ទី​​​តាំង​​​មិន​​​សម​​ស្រប​​​ និង​​​ដំឡើង​​​ធុង​​ ​មិនបាន​​​​​​ត្រឹម​​​ត្រូវ”។​​​

លោក​​​ ប៉ាវ ជុន ម្ចាស់​​​​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​តូច​​​មួយ​​​ កន្លែង​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ ប្រហែល​​​ជា​​​ត្រូវ​​​ឈប់​​​ជួល​​​កន្លែង​​​ស្នាក់​​​នៅ​​​ជាប់​​​គ្នា​​​ ឲ្យ​​​​​​ទៅ​​​គេទៀត​​​ហើយ​​​​​​ ប្រសិន​​​បើ​​​បទប្បញ្ញត្តិ​​​ថ្មី​​​នេះ​ ​​ត្រូវ​​​បាន​​​អនុវត្ត​​​។ លោក​​​លើក​​​ឡើង​​​ថា “សម្រាប់​​​ខ្ញុំ​​​វា​​ ​មិន​​​អី​​​ទេ ពីព្រោះ​​​ខ្ញុំ​​​មាន​​​ដី​​​ទៀត​​​ដែល​​​ខ្ញុំ​​​ទើប​​​តែ ​​​ជួល​​​ឲ្យគេ​​​នៅ​​​ជាប់​​​នឹង​​​​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​ របស់ខ្ញុំ​​​។ ដើម្បី​​​គោរព​​​តាម​​​សារាចរ​​​នេះ​​​ ខ្ញុំ​​​មាន​​​តែ​​​ ឈប់​​​ជួល​​​ឲ្យ​​​គេ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈ​​​លោក​​​យល់​​​ស្រប​​​តាម​​​សារាចរ ​​​ណែនាំ​​​នេះ លោក​​​ក៏​​​យល់​​​ឃើញ​​​ដែរ​​​ថា ​​​បទប្បញ្ញត្តិ​​​ថ្មី​​​ នេះ​​​​គួរ​​​តែ​​​អនុវត្ត​​​ទៅ​​​លើ​​​​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​ដែល​ ​​ទើប​​​​​​តែ​​​​​បើក​​​ថ្មី​​​បាន​​​ហើយ​​​។ “វា​​​មិន​​​មែន​​​ជា​​​រឿង​ ​​ល្អ​​​​​​ទេ​​​ ​​​បើ​​​អនុវត្ត​​​លើ​​​​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​  ដែល​​​បើក​​​ដំណើរ​​​ការ​​​ជា​​​យូរ​​​មក​​​ហើយដែរ​​​​​​នោះ​​​”។ លោក​​​ បាន​​​លើក​​​ឡើង​​​ថា  ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​ចាស់​​​ៗ​​​ជា​​​ច្រើន​​ ​គ្មាន​​​លទ្ធភាព​​​ពង្រីក​​​ទី​​​តាំង​​​ឡើយ​​​។

ទោះ​​​ជា​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​គ្មាន​​​តួ​​​លេខ​​​សរុប​​​ ស្តី​​​ពី​​​គ្រោះ​​​ថ្នាក់​​​នៅ​​​តាម​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​ក្នុង ​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ក្តី ក៏​​​ខ្លួន​​​បាន​​​បញ្ជាក់​​​ថា មាន​​​ អគ្គិភ័យ​​​ចំនួន​​​ប្រាំ​​​ករណី​​​នៅ​​​តាម​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​ ចាប់​​​តាំង​​​ពី​​​ខែ​​​មករា​​​ឆ្នាំ​​​២០១៣​​​មក​​​។

គ្រោះ​​​ថ្នាក់​​​មួយ​​​​​​ក្នុង​​​ចំណោម​​​គ្រោះ​​​ថ្នាក់​​​ទាំង​​​នោះ ​​​នៅ​​​ឯ​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​សូគីមិុច​​​មួយ​​​កន្លែង​​​ក្នុង​​ ​ស្រុក​​​កំពង់​​​ត្របែក ​​​ខេត្ត​​​ព្រៃ​​​វែង​​​កាល​​​ពីខែ​​​សីហា ឆ្នាំ​ ​​២០១៣​​​ បាន​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​អគ្គិភ័យ​​​នៅ​​​ផ្ទះ​​​បាយ​​​ បាន​​​ឆេះ​​​រាល​​​ដាល​​​ដល់​​​ស្ថានីយ​​​នេះ​​​ នេះ​​​បើ​​​តាម​​​ការ​​​ ឲ្យ​​​ដឹង​​​ពី​​​លោក​​​អភិបាល​​​ស្រុក​​​ ចាន់​​​ រ៉ន ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ម៉ាស៊ីន​​​បូម​​​ប្រេង​​​ និង​​​ធុង​​​ ប្រេង​​​ដែល​​​ដាក់​​​មិន​​​បាន​​​​​​ត្រឹម​​​ត្រូវ ​​​ស្ថិត​​​នៅ​​​ពី​​​ ខាង​​​មុខ​​​ផ្ទះ​​​ផ្ទាល់​​​ ​​​ហើយ​​​​​​អគ្គិភ័យ​​​បាន​​​ចាប់​​​ផ្តើម​​ ​​​​ឆេះ​​​ចេ​​​ញ​​​ពី​​​ផ្ទះ​​​បាយ​​​ក្នុង​​​​​​ផ្ទះ​​​នោះ​​​។ “ការ​​​ ផ្ទុះ​​​ហ្គាស​​​នៅ​​​ក្នុង​​​ផ្ទះបាយ​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​ឆេះ​​​ប្រេង ​​​ឥន្ធនៈ​​​នៅ​​​​​​ខាងក្រៅ​​​ធុង​​​រហូត​​​ទាល់​​​តែឆេះ​​​ស្ថានីយ​​​ទាំង ​​​មូល​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា លោក​​​ទើប​​​តែ​​​ទទួល​​​បាន​​​  និង​​​ផ្សព្វ​​​ផ្សាយ​​​បទប្បញ្ញត្តិ​​​ថ្មី​​​ស្តី​​​ពី​​​ប្រេង​​​ឥន្ធនៈ ​​​​​​នេះ​​​​​​ប៉ុណ្ណោះ​​​។ “បើ​​​អគ្គិភ័យ​​​មិន​​​អាច​​​បញ្ឈប់​​​បាន​​​ ឆាប់​​​រហ័ស​​​ និង​​​ទាន់​​​ពេល​​​វេលា​​​ទេ​​​នោះ​​​ ស្ថានីយ​​​ប្រេង​​​ ឥន្ធនៈ​​​មួយទៀត​​​ដែល​​​នៅ​​​ជាប់​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​នោះ​​​ ប្រហែល​​​ជា​​​ត្រូវ​​​ភ្លើង​​​ឆេះ​​​ដែរ​​​មិន​​​ខាន”៕សុខុម​​​​​​

Urban Voice Cambodia

Urban Voice Cambodia