រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានីភ្នំពេញផ្សព្វផ្សាយ ​និង​បំពេញ​កិច្ចសន្យាជូន​អតិថិជនបាន៥៥,៥៩%
Posted On : March, 17, 2015 | By សំឡេងទីក្រុង

ដោយ​ ព្រះអាទិត្យ, ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០១៥, ប្រភព៖ កោះសន្តិភាព 

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​មន្ត្រី​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា «​សរុប​អតិថិជន​ម្ចាស់ផ្ទះ​ជួល រហូត​​មក​ដល់​ថ្ងៃ​ទី​១៦ ​មីនា ​២០១៥ នេះ មាន​ចំនួន​២៤៥២​ម្ចាស់​ទីតាំង ស្មើនឹង​៥០៦៥០​​បន្ទប់ ស្មើនឹង​៥៥,៩៨% នៃ​ចំនួន​បន្ទប់​ជួល​សរុ​ប​ទូ​ទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ចំនួន​៩០៤៧៨​​បន្ទប់​» ​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ មីនា ​​២០១៥​ ។

​ប្រភពបន្ត​ទៀត​ថា ​​​មន្ត្រី​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​កំពុង​​ធ្វើ​ជា​បន្ដបន្ទាប់​ទៀត នៅ​ទូ​ទាំង​រាជ​ធានី​ភ្នំពេញ ដើម្បី​ឱ្យ​ម្ចាស់ផ្ទះ​ជួល​យក​តម្លៃ​ត្រឹម​១២០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​ពី​អ្នក​ជួល​បន្ទប់ ភាគច្រើន​ជា​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ និង​សិស្ស និស្សិត ខណៈ​ដែល​រដ្ឋាករទឹក​បាន​ផ្ដល់​តម្លៃ​ត្រឹម​១០៣០​រៀល​ជូន​ដល់​ម្ចាស់​ផ្ទះ​ជួល​» ​។

​សូម​​បញ្ជាក់​ថា ចាប់ពី​មានការ​អំពាវនាវ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាលសម្ដេច​តេ​ជោ ហ៊ុន សែន ឱ្យ​ថ្នាក់ដឹកនាំក្រសួង​ឧស្សាហ​កម្ម និង​សិប្បកម្ម ជា​ពិសេស​អ្នក​ប្រតិបត្ដិផ្ទាល់ គឺ​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​រាជធានីភ្នំពេញ រិះរក​មធ្យោបាយផ្ដល់​តម្លៃ​សមរម្យ​ទៅ​ម្ចាស់ផ្ទះ​ជួល ហើយ​ឱ្យ​ម្ចាស់ផ្ទះ​ជួល​កំណត់​យក​តម្លៃ​ណាមួយ សម្រាប់​អ្នក​ជួល​បន្ទប់ ចៀស​វាង​ការ​កំណត់​ថ្លៃ​ស្រេច​តែ​ចិត្ដ​ ដូច​ពេល​ទៅ​
នោះ ។​

អគ្គនាយក​រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ លោក​ស៊ឹ​ម ស៊ី​ថា  បាន​ដឹកនាំ​មន្ដ្រី​របស់​ខ្លួន សហការ​ជាមួយអាជ្ញាធរ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ជួប​ផ្ទាល់​ជា​មួយ​ម្ចាស់ផ្ទះ​ជួល ឬ​អ្នក​ជួល​ផ្ទះ​តែ​ម្ដង ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ ។ ​វិធានការ​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា ចំពោះ​មុខត្រូវ​បាន​លោក​ស៊ឹ​ម ស៊ី​ថា ប្រាប់​ទៅ​អតិថិជន​ជា​ម្ចាស់ផ្ទះ​ជួល​ឱ្យ​ដឹង​ថា ចាប់ពី​ពេល​នេះ​តទៅរដ្ឋ ​និង​កំណត់ តម្លៃ​ត្រឹម ១០៣០​​រៀលក្នុង​មួយ​ម៉ែត្រគូបនៃ​ការ​ផ្គត់ផ្គង់​ទឹកបាន​គិត​បញ្ចូល​ទាំង​ថ្លៃ​ថែទាំ​លូ ទឹក​ស្អុយ​ចំនួន​១០%​ថែម​ទៀត ហើយ​ម្ចាស់ផ្ទះ​ជួល ត្រូវ​​កំណត់​តម្លៃ​ត្រឹម​១២០០​រៀល ក្នុង​មួយ​ម៉ែត្រគូប ជូន​ដល់​អ្នក​ជួល​ផ្ទះ ឬ​ជួល​បន្ទប់ ។

Urban Voice Cambodia

Urban Voice Cambodia