រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងស្តីពីការតបណ្តាញទឹកស្អាត សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ
Posted On : September, 5, 2018 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយទៅដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្លូវ ៥៨CW-២ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ អំពីការដាក់បំពង់មេចែកចាយទឹកស្អាត ដែលត្រូវស្ថាបនាហើយជាស្ថាពរ។

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចាត់ភ្នាក់ងារ ចុះមកជួបប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើរសុំសិទ្ធិជាវទឹករួចនៅទីតាំងខាងលើ ដើម្បីទទួលបានប្រាក់ថ្លៃបង់បណ្តាញចូលផ្ទះ រួចហើយធ្វើការតបណ្តាញទឹកស្អាតជូនតែម្តង។

ចំពោះប្រជាពលរដ្ឋដែលមិនទាន់បានដាក់ពាក្យ ហើយមិនទាន់បានទទួលការតបណ្តាញទឹកស្អាត សូមរួសរាន់ទៅដាក់ពាក្យ និងបង់ថ្លៃជាវទឹកដោយផ្ទាល់នៅការិយាល័យបណ្តាញចូលផ្ទះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្តទៀត រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។

Urban Voice Cambodia

Urban Voice Cambodia