រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖​ ផ្អាកការផ្គត់ផ្គង់ទឹកស្អាត ក្នុងសង្កាត់ចោមចៅ នៅថ្ងៃពុធ ទី១២ ខែតុលា
Posted On : October, 5, 2016 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅសង្កាត់ចោមចៅអោយត្រៀមទឹកសំរាប់ប្រើប្រាសនៅថ្ងៃ ពុធ ទី១២ ខែតុលា នេះ ដោយបញ្ជាក់ពីគ្រោងធ្វើការ កាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មី នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៤ ខែ តុលា ឆ្នាំ ២០១៦។

«រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយសសូមជម្រាប សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា អង្គភាពយើងខ្ញុំគ្រោងនឹងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ ៣០០មម នៅខាងជើងនៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»។   

ការអនុវត្តការងារកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ ធ្វើនៅយប់ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង ២១:០០នាទីយប់ ដល់ម៉ោង ០៤:០០នាទីព្រឹក។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសសេរនៅលើទំព័រហ្វេសប៊ុកខ្លួនបន្តរថា៖ «សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន ដើម្បីត្រៀមបំរុងទឹកទុកសំរាប់ប្រើប្រាស់ក្នុងអំឡុងពេលដែលក្រុមការងារយើងខ្ញុំធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ និងមេត្តាយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ»។

 

Urban Voice Cambodia

Urban Voice Cambodia