រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននៅតាមខណ្ឌមានជ័យ
Posted On : មករា, 22, 2019 | By សំឡេងទីក្រុង

នៅរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០១៩ នេះរដ្ឋាករទឹកបានចេញលិខិតស្នើរទៅអភិបាលខណ្ឌមានជ័យដើម្បីសុំការសហការផ្ដល់ព័ត៌មានឱ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញមេត្ដាជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្នព្រោះថាត្រូវផ្លាស់ប្ដូរនាឡិការទឹកថ្មីដែលមានទំហំ៨០មម ។
ហើយចំនុចដែលត្រូវផ្អាកនោះគឺចាប់ពីចំណុចផ្លូវ CC កែងនឹងផ្លូវ ១៧ CC រហូតដល់ចំណុចផ្លូវ CC កែងនឹងផ្លូវលេខ៣C ចាប់ពីម៉ោង 8 : 00យប់ រហូតដល់ម៉ោង ១២កណ្ដាលអាធ្រាត ។
បញ្ជាក់ ៖ ក្រោយពីតំឡើងនាឡិការរួចអាចធ្វើឱ្យគុណភាពទឹកក្លាយជាល្អក់កករក្នុងរយៈពេលខ្លី ។

 

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!