រដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ រយៈពេលជាង៥-៦ខែឆ្នាំ២០១៦នេះ បណ្ណបើកបរបានប្រគល់ជូនប្រជាពលរដ្ឋជាង៨ពាន់នាក់ ខណៈពេញមួយឆ្នាំ២០១៥បានត្រឹមតែ ជាង១ម៉ឺន
Posted On : មិថុនា, 16, 2016 | By សំឡេងទីក្រុង

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦

ប្រភព៖ khmeronlinenews

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានប្រកាសឲ្យដឹងថា រយៈពេលជាង៥-៦ខែ នៅក្នុងឆ្នាំ២០១៦នេះ បណ្ណបើកបរបានធ្វើ និងប្រគល់ជូនប្រជាពលរដ្ឋចំនួនជាង៨ពាន់នាក់ ខណៈពេញមួយឆ្នាំ២០១៥ ធ្វើបានត្រឹមតែ ជាង១ម៉ឺននាក់។

លោករដ្ឋមន្រ្តីបានបង្ហាញឲ្យដឹងថា ការធ្វើបណ្ណនៅក្នុងឆ្នាំ២០១៦នេះ មានភាពល្អប្រសើរលឿនជាងឆ្នាំមុន។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងពិធី សម្ពោធដាក់ឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនេះ ស្ថិតនៅជាន់ទី១ នៃផ្សារទំនើប AEON នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងជាច្រើនរូបទៀត។

សូមជំរាបថា មណ្ឌល ប្តូរនិងពន្យារ បណ្ណបើកបរយានយន្តនេះ ត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់សេវាសាធារណៈឲ្យមានភាពងាយស្រួល និងឆាប់រហ័ស ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវតម្លាភាព ចំណេញពេលវេលា និង កាត់បន្ថយការចំណាយលើសេវាប្តូរ ឬ ពន្យារបណ្ណបើកបរយានយន្ត សម្រាប់ប្រជាជនកម្ពុជាមកពី២៥ រាជធាន-ខេត្ត។

photo_2016-06-16_08-18-06

សំឡេងទីក្រុង!

សំឡេងទីក្រុង!