រដ្ឋមន្រ្តី ក្រសួងសាធារណការ នឹងដឹកជញ្ជូនស្នើរ ក្រុមហ៊ុនដឹកជញ្ជូន កុំដំឡើងថ្លៃក្នុងឱកាសភ្ជុំបិណ្ឌ
Posted On : កញ្ញា, 13, 2016 | By សំឡេងទីក្រុង

ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានស្នើឲ្យសមាគមដឹកជញ្ជូននៅកម្ពុជា កុំដំឡើងថ្លៃឈ្នួល ធ្វើដំណើរ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងខាងមុខនេះ។

នៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានស្នើឲ្យសមាគមដឹកជញ្ជូនពិចារណាលើការបញ្ចុះថ្លៃឈ្នួលធ្វើដំណើរឱ្យសមស្របទៅនឹងការធ្លាក់ចុះ ថ្លៃប្រេង ដើម្បីផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋខ្មែរ ដែលពួកគាត់ធ្វើដំណើរទៅលេងសាច់ញាតិនៅឯស្រុក កំណើតទូទាំងប្រទេស។

ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏ បានស្នើជួបពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូននានា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីពិភាក្សាអំពីបញ្ហានេះ ផងដែរ។

លើសពីនេះ ឯកឧត្តម ក៏បានប្រគល់លិខិតព្រមានផងដែរ ដល់ក្រុមហ៊ុនដឹកជញ្ជូនទាំង៣ ដែលបើកបរធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនដឹកអ្នកដំណើរវីរៈប៊ុនថាំ ក្រុមហ៊ុនអ្នកដឹកដំណើររិទ្ធិមុនី និងក្រុមហ៊ុនដឹកអ្នកដំណើរ ១៥SHជាដើម។

ប្រភព៖ business cambodia 

សំឡេងទីក្រុង!

សំឡេងទីក្រុង!