រដ្ឋមន្រ្តី​ក្រសួងធម្មការថា​អត់មានការលក់ ឬដោះដូរវិទ្យាស្ថាន​ពុទ្ឋសាសនបណ្ឌិត្យនោះទេ
Posted On : October, 10, 2014 | By សំឡេងទីក្រុង

ដោយ កោះសន្ដិភាព ថ្ងៃទី ៩ តុលា ឆ្នាំ ២០១៤

រាជធានីភ្នំពេញ​ ៖ រដ្ឋមន្រ្តីក្រសួងធម្មការ​និងសាសនា​ លោក មិន ឃិន ​បានមានប្រសាសន៍ថា ​” ទីតំាងវិទ្យាស្ថាន​ពុទ្ឋសាសនបណ្ឌិត្យ ​មិនមានការ​លក់ ដោះដូរ ឬ ​ការរុះរើនោះទេ ” ។

លោករដ្ឋមន្រ្តីមាន​ប្រសាសន៍បែបនេះ​នៅរសៀលថ្ងៃទី០៩ ​តុលា ២០១៤​ នៅវិមានរដ្ឋសភា​ក្នុងឱកាសដែលលោក​ មិន ឃិន ​បានដឹកនំាមន្រ្តីជាន់ខ្ពស់​ក្រសួងធម្មការ​ចូលទៅឆ្លើយបំភ្លឺ​ ផ្ទាល់មាត់ចំពោះមុខ​គណៈកម្មការអប់រំ ​យុវជន ​កីឡា​ ធម្មការ កិច្ចការសាសនា ​វប្បធ៌ម ​និងទេសចរណ៍នៃរដ្ឋសភា​ ។ បើតាមលោករដ្ឋមន្រ្តី ​ដីមួយផ្នែកដែលក្រុមហ៊ុនណាហ្កាវើល ​កំពុងបើកការដ្ឋាន​សាងសង់នោះ​ មានកិច្ចសន្យាខ្ចី ដោយក្រសួងមិនបាន​ទទួលកម្រៃនោះទេ​ ហើយពេលនេះ​ក្រសួងធម្មការ​បានបញ្ជា​ឲ្យក្រុមហ៊ុនណាហ្កាវើល​រុះរើវិញហើយ ។​

គួរបញ្ជាក់ថា​ ការឆ្លើយបំភ្លឺផ្ទាល់មាត់​របស់រដ្ឋមន្រ្តីក្រសួងធម្មការ​និងសាសនា ​ចំពោះមុខគណៈកម្មការទី៧​នៃរដ្ឋសភានារសៀលនេះ​ បានធ្វើឡើងបន្ទាប់ពី​មាន​ការ​លើក​ឡើង និងក្តីបារម្ភរបស់ប្រជាពលរដ្ឋ​និងព្រះសង្ឃមួយចំនួន​ជុំវិញ​ការដ្ឋាន​ សំណង់របស់ក្រុមហ៊ុន​ណាហ្កាវើល​ ​នៅលើទីតំាងវិទ្យាស្ថានពុទ្ឋ​សាសនបណ្ឌិត្យ​ ស្ថិត​នៅ​ក្បែរ​សួន​ច្បារសម្តេចតេជោ ​ហ៊ុន សែន ​និងវិមានរដ្ឋសភា ​ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការម​ន ថាទំនងជាក្រសួង​ធម្មការដោះដូរ ឬ​លក់ទីតំាង​វិទ្យាស្ថាននេះ ​៕

Urban Voice Cambodia

Urban Voice Cambodia