រដ្ឋមន្ត្រី​ព្រមាន​បិទ​យានដ្ឋាន​កែច្នៃ​រថយន្ត​ជិត ​២០០០ កន្លែង
Posted On : ឧសភា, 18, 2016 | By សំឡេងទីក្រុង

ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៦

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏

រដ្ឋមន្រ្តីក្រសួងសាធារណការព្រមានបិទយានដ្ឋានកែច្នៃរថយន្តជិត ២០០០ កន្លែងដែលមិនទាន់ចុះបញ្ជីនៅក្រសួងខណៈដែលយានដ្ឋានមួយចំនួនបាន កែច្នៃតទ្រុងរថយន្តខុសលក្ខណៈបច្ចេកទេសដែលងាយបង្កឲ្យមាន គ្រោះថ្នាក់ និងខូចផ្លូវ។

កាលពីថ្ងៃចន្ទទេសរដ្ឋមន្រ្តីលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ ១១ ហើយក្រុមការងារក្រសួងបានជួបប្រទះរថយន្តមួយចំនួនដែលកែច្នៃតទ្រុង បង្កជាការដឹកលើសទម្ងន់ និងធ្វើឲ្យខូចផ្លូវ។

ក្រសួងបានប្រកាសថាដើម្បីកាត់បន្ថយបញ្ហាខាងលើនេះជាដំណាក់កាល បឋមក្រសួងនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីបច្ចេកទេសនៃ ការជួសជុល កែច្នៃ អនុលោមតាមបទដ្ឋានស្តង់ដារ និងត្រូវជំរុញលើកទឹកចិត្តដល់យានដ្ឋានដែលមិនទាន់ចុះបញ្ជីនៅ សេសសល់ទាំង ១៩២៣ យានដ្ឋានឲ្យមកចុះបញ្ជីជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានថានៅមានយានដ្ឋានកែច្នៃចំនួន ១៩២៣ កន្លែងនៅទូទាំងប្រទេសមិនទាន់ចុះបញ្ជីត្រឹមត្រូវនៅក្រសួង។

gg

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!