30-6-045

រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ក្ដៅស្លឹកត្រចៀក រឿងក្រុមហ៊ុន​​លើកផ្លាក​​លក់ដីឡូតិ៍​​​

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ឯកឧត្តម ជា សុផារ៉ា បានលើកឡើងខ្លាំងៗថា នៅភ្នំពេញ សព្វថ្ងៃមានក្រុមមនុស្សបោកប្រាស់ច្រើន ដែលក្រសួងកំពុងដោះស្រាយ។ ឯកឧត្តមថ្លែងហាក់ហួសចិត្តថា ក្រុមហ៊ុនពុះលក់ដីឡូតិ៍មួយ សូមមិនបញ្ចេញឈ្មោះ ដែលមានឈ្មោះជាង ២០ឆ្នាំហើយ បានបោកប្រាស់លុយប្រជាជន ដោយយកដីគេមកដាក់លក់ ហើយចាយ ៤០០ដុល្លារ សម្រាប់លើកផ្លាកប៉ាន់ណូបំភាន់ភ្នែក។ រដ្ឋមន្រ្តីក្រសួងដែនដី ថ្លែងបែបនេះក្នុងពិធីសម្ពោធបញ្ចុះបឋមសិក្សា សាងសង់លំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន Arakawa ជប៉ុន ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញថ្មីៗនេះ។

ឯកឧត្តមមានប្រសាសន៍ថា៖ «មនុស្សម៉ាក្រុមហ៊ុន បានដាក់លក់ដីឡូតិ៍បោកប្រាស់…ហើយគាត់(អតិថិជន) ជាមន្រ្តីរាជការ ភាគច្រើនជាគ្រូបង្រៀន បានទៅទិញគម្រោង(ដីឡូតិ៍ពុះលក់)ហ្នឹង ហើយក្រុមហ៊ុនយកបានប្រាក់កក់ ហើយយកដីគេលក់ ឡើងគម្រោង ហើយគាត់(អតិថិជន)បង់លុយប៉ាច់ វា(ក្រុមហ៊ុន)រត់បាត់»។

ជាក់ស្ដែង តំបន់ដីឡូតិ៍ពុះលក់ បានរីកសាយតាមជាយក្រុងភ្នំពេញ និងមានក្រុមហ៊ុនបានលើកផ្លាកដាក់លក់ ក្នុងតម្លៃផ្សេងៗគ្នាទៅតាមទីតាំងដែលគ្រោងនឹងអភិវឌ្ឍនៅពេលយូរ និងឆាប់។ ម្យ៉ាង មួយរយៈចុងក្រោយនេះ តំបន់ដីឡូតិ៍ពុះលក់ជាច្រើនកំពុងហក់ឡើងខ្លាំងតាមជាយក្រុង ច្រើនមាននៅតំបន់សំរោងអណ្ដែត ទំនប់កប់ស្រូវ ទំនប់ទឹក ភ្នំរាប និងនៅតំបន់តាខ្មៅជាដើម។

ជាចុងក្រោយ ឯកឧត្តម ជា សុផារ៉ា បានអំពាវនាវដល់ពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ ត្រូវត្រួតពិនិត្យ ស្រាវជ្រាវ និងសាកសួរអាជ្ញាធរមូលដ្ឋានជាមុន មុននឹងទិញផ្ទះ ឬដីនៅទីតាំងណាមួយ ដើម្បីជៀសវាងការចាញ់បោកគេ ដែលធ្វើឲ្យខាតបង់លុយកាក់ និងពេលវេលា៕

ប្រភព៖ sabay.com

Leave a Reply