រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖ បារម្ភ​ជុំវិញ​រឿង​សំរាម និង​រឿង​ទឹកលូ​
Posted On : October, 7, 2016 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ thmeythmey.com

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានក្តីបារម្ភជុំវិញរឿងសំរាម និងរឿងទឹកលូដែលនៅបន្តរំខានអារម្មណ៍ពលរដ្ឋជាទូទៅ និងជាពិសេស នៅទីក្រុងភ្នំពេញ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងនៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានស្តីពីការគាំពាបរិស្ថាននៅភោជនីយដ្ឋានទន្លេបាសាក់ទី២ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៦ខែតុលាឆ្នាំ២០១៦ ។

តំណាងសារព័ត៌មានខ្លះ ស្តីបន្ទោសលើពលរដ្ឋដែលមិនសូវមានចរិតល្អ ចូលចិត្តបោះសំរាមចោលគ្មានទិសដៅ។ អ្នកសារព័ត៌មានខ្លះ ស្តីបន្ទោសអាជ្ញាធរដែលមិនអាចរៀបចំកន្លែងទុកដាក់សំរាមឲ្យបានគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យពលរដ្ឋទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់។ អ្នកសារព័ត៌មានខ្លះស្តីបន្ទោសអ្នករើសអេតចាយចូលចិត្តកាយកញ្ចប់សំរាម ឬធុងសំរាមដែលជាមូលហេតុធ្វើឲ្យសំរាមធ្លាក់ចេញពីធុង ឬកញ្ចប់។

អ្នកចូលរួមផ្សេងទៀតដែលមកពីអង្គការក្រៅរដ្ឋាភិបាល បានស្តីបន្ទោសអាជ្ញាធរ អ្នកប្រមូល និងប្រជាពលរដ្ឋតែម្តងទាក់ទងទៅនឹងរឿងវត្តមានសំរាមនៅក្នុងរាជធានីភ្នំពេញនេះ។ ក្រៅពីរឿងសំរាម អ្នកសារព័ត៌មានផ្សេងទៀត អំពាវនាវឲ្យអាជ្ញាធររាជធានីភ្នំពេញបង្កើតបង្គន់សាធារណៈឲ្យបានច្រើន ចៀសវាងកុំឲ្យអ្នកធ្វើដំណើរបត់ជើងតូចផ្តេសផ្តាសនៅតាមទីសាធារណៈនៅក្នុងក្រុងភ្នំពេញ។

លោក រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានឲ្យដឹងថា ដើម្បីជាយុទ្ធសាស្ដ្រ ក្នុងការកាត់បន្ថយដល់ការប៉ះពាល់ សុខភាព របស់ប្រជាពលរដ្ឋ កម្ពុជានឹងបិទប្រភេទថង់ប្លាស្ទិចមួយចំនួន មិនឲ្យនាំចូលមកទីផ្សារកម្ពុជា ខណៈដែលថង់ប្លាស្ទិចខ្លះនៅក្នុងស្រុក បានធ្វើការកែច្នៃ៣ ទៅ៤សារមកហើយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់៕

 

 

Urban Voice Cambodia

Urban Voice Cambodia