រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ការ​បញ្ចៀស​ចរាចរណ៍​ជា​បណ្ដោះ​អាសន្ន នៅ​ថ្ងៃ​២៧​កក្កដា
Posted On : កក្កដា, 23, 2018 | By សំឡេងទីក្រុង

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ អំពី​ការ​បញ្ចៀស​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ក្នុង​ការ​ដង្ហែ​ក្បួន​បិទ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​ចាប់ផ្ដើម​ពីម៉ោង​ ៦ព្រឹក​ ដល់​ក្បួនដង្ហែ​ត្រូវ​បាន​បញ្ចប់​។

លិខិត​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី២៣ កក្កដា​នេះ បាន​ឲ្យដឹង​ថា គណបក្ស​នយោបាយ​ជាច្រើន​នឹង​ធ្វើការ​ជួបជុំ និង​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះពេជ្រ ដែល​មាន​ការ​ជួបជុំ​សមាជិក​ប្រហែល ២៥​ម៉ឺននាក់ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រហែល ២​ម៉ឺននាក់ និង​ការ​ជួបជុំ​នៅ​តាម​ទីស្នាក់ការ​គណបក្ស​មួយ​ចំនួន រួច​ដង្ហែ​តាម​ផ្លូវ​ដូច​ខាងក្រោម​៖

  • មហាវិថី​កម្ពុជា​ក្រោម
  • មហាវិថី​សម្ដេចមុនីរ៉េត
  • កំណាត់វិថីសម្ដេចសុធារស
  • កំណាត់មហាវិថីម៉ៅសេទុង
  • កំណាត់មហាវិថីព្រះមុនីវង្ស
  • កំណាត់មហាវិថីព្រះសីហនុ
  • តិរីវិថីព្រះស៊ីវត្ថិ
  • ផ្លូវជាតិលេខ១
  • ផ្លូវជាតិលេខ២
  • ផ្លូវជាតិលេខ៥
  • ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ
  • ផ្លូវណតប៊្រីត
  • ផ្លូវចោមចៅ
  • ផ្លូវលេខ២៧១
  • ផ្លូវលេខ៧០
  • ផ្លូវជាតិលេខ៦ និងផ្លូវសំខាន់ៗមួយចំនួនទៀត។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋយោគយល់អាធ្យាស្រ័យ និងចូលរួមសហការអនុវត្ត ជាមួយអាជ្ញាធរឲ្យមានប្រសិទ្ធភាព​៕

ប្រភព៖ ខ្លីៗ

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!