រដ្ឋបាលរាជធានីភ្នំពេញ៖ មហាវិថីសហព័ន្ធរុស្ស៊ីនឹងកែលម្អរបន្ថែមឡើងវិញ
Posted On : កុម្ភៈ, 11, 2019 | By សំឡេងទីក្រុង

កាលពីព្រឹកថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្តី ជូនដំណឹង ស្ដីពីការកែលម្អសោភ័ណភាព និងរៀបចំសណ្ដាប់ធ្នាប់នៅលើចិញ្ចើមផ្លូវសាធារណៈ សងខាងតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្ដម ដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សម្រាប់ប្រជាពលរដ្ឋម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តមដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចិញ្ចើមផ្លូវសាធារណៈសងខាងតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីមហាវិថីព្រះនរោត្តមដល់អាកាសយានដ្ឋានភ្នំពេញមានសភាពចាស់ទ្រុឌទ្រោមដោយប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួន បានប្រើប្រាស់ធ្វើជាទីតាំងលក់ដូរ ។

លើសពីនេះទៅទៀតរដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងក្រាលការីឡាថ្មី គឺសម្រាប់ជនពិការនៅលើចិញ្ចើមផ្លូវ រៀបចំខឿនចិញ្ចើមផ្លូវ និងខឿនស៊ុំដើមឈើជាដើម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!