រដ្ឋបាលរាជធានីភ្នំពេញបានដាក់បង្រាយធុងសំរាមចំនួន១៦៧១ធុងសម្រាប់ពិធីបុណ្យអុំទូកខាងមុខនេះ
Posted On : វិច្ឆិកា, 19, 2018 | By សំឡេងទីក្រុង

ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមដាក់ពង្រាយធុងសំរាមចំនួន ១៦៧១ធុង នៅតាមទីតាំងសំខាន់ៗ និងមានកម្លាំងសម្អាតចំនួន ៨៣៥នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ការ​ចោល​សំរាម​គ្មាន​សណ្តាប់​ធ្នាប់​ភាគ​ច្រើន​គឺ​នៅ​តាម​ច្រាំង​ទន្លេ និង​នៅលើ​សួន​ច្បារ​ដែល​សំបូរ​ទៅ​ដោយ​កញ្ចប់​ចំណី​អាហារ និង​ខិតប័ណ្ណ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​នានា។ សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​រៀប​ចំ​ ធុង​សំរាម​ ព្រម​ទាំង​ដាក់​ពង្រាយ​អ្នក​បោស​សំអាត​ជាច្រើននាក់ផងដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ថែរក្សា​អនាម័យ និង​ការពារ​បរិស្ថាន​ស្អាត​ល្អ នៅ​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក​ ដែលប្រព្រឹត្តិទៅ នាថ្ងៃទី២១ ២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។

សំឡេងទីក្រុង!

សំឡេងទីក្រុង!