កម្មវិធីប្រកាសលទ្ធផលប្រកួតប្រជែងផលិតវីដេអូខ្លី របស់សំឡេងទីក្រុង
Posted On : វិច្ឆិកា, 12, 2018 | By សំឡេងទីក្រុង

(ភ្នំពេញ)៖ បច្ចុប្បន្នទីក្រុងភ្នំពេញ កំពុងមានបញ្ហាជាច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ជួបការលំបាក ដូចជាការកកស្ទះចរាចរណ៍ បញ្ហាសំរាម ទឹកលិចផ្លូវ ផ្លូវខូច និងបញ្ហាផ្សេងៗទៀត។ ហើយបញ្ហាទាំងនេះពុំទាន់បានដោះស្រាយល្អប្រសើរនៅឡើយទេ នេះហើយជាហេតុ ដែលសំឡេងទីក្រុង​(UVC) បានរៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លី ទាក់ទងនឹងបញ្ហាខាងលើ។

 

កម្មវិធីនេះបានប្រព្រឹត្តិឡើង នៅព្រឹកថ្ងៃអាទិត្យទី​ ០៤ ខែវិច្ឆិកា​ ឆ្នាំ២០១​៨​ នៅមជ្ឈមណ្ឌលកំសាន្ត​ លីឡា​ ចាប់ពីម៉ោង៨.០០ ព្រឹក ដល់ម៉ោង ១២.០០ថ្ងៃត្រង់ ដោយមាន​ការចូលរួម​ពីយុវជន​ផលិត​វីដេអូ​ សិស្ស​ និស្សិត​ ព្រះសង្ឃ​ ក្រុម​រ៉ឺម៉ក​ទេសចរណ៍​ បុគ្គលិក​អង្គការ​ និង​ប្រជាសហគមន៍ប្រមាណជាង​ ៦០នាក់។ វីដេអូ​ចំនួន​០៣​ ក្នុង​ចំណោម​ ០៦​វីដេអូ​ត្រូវបានប្រកាសជាជ័យលាភី​ និង​ទទួល​ពានរង្វាន់​ លើកទឹកចិត្ត។

វីដេអូដែលទទួលបានជ័យលាភីលេខ១ គឺបានទៅលើ វីដេអូដែលមានចំណងជើងថា បញ្ហាសំរាម ជាប្រភេទវីដេអូអប់រំដែលផ្តោតសំខាន់ទៅលើបញ្ហាចោលសំរាម និងដំណោះស្រាយក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ការបែងចែក និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

វីដេអូជ័យលាភីលេខ២ គឺបានទៅលើ វីដេអូដែលមានចំណងជើងថា “ផលប៉ះពាល់នៃសំរាម ជាប្រភេទវីដេអូ ដែលមានការសម្តែងពីស្ថានភាពជាក់ស្តែង នៃការបោះចោល និង ផលប៉ះពាល់។ ហើយសាររបស់វីដេអូគឺ “សំរាមដែលស្ថិតនៅក្នុងដៃអ្នកដាច់ខាតត្រូវចូលក្នុងធុងសំរាម”។


ជ័យលាភីលេខ៣ គឺជាវីដេអូមានចំណងជើងថា​ “កញ្ចក់សង្គម” មានរយៈពេល២.៥៩នាទី ជាប្រភេទវីដេអូដែលមានអត្ថន័យល្អ គឺចង់បង្ហាញថា មនុស្សដែលអ្នកគ្រប់គនាគិតថាមិនបានការ ក៏អាចចូលរួមជួយសង្គមបានដែរ ជាក់ស្តែងតាមរយៈវីដេអូ ឃើញថា ក្មេងរើសអេតចាយ គាត់ព្យាយាមប្រមូលកាកសំណល់សំរាមដាក់ក្នុងធុង និង ជួយយកអាសាគេជាដើម។

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!