យុទ្ធនាការតាមរយៈប្រព័ន្ធអ៊ីនធឺណែតស្ដីអំពី ការដាច់ចរន្តអគ្គិសនី របស់សំឡេងទីក្រុងកម្ពុជា

យុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណែតស្ដីអំពីការដាច់ចរន្តអគ្គិសនីរបស់សំឡេងទីក្រុងកម្ពុជា

ជាទូទៅ ទឹក និងភ្លើង គឺជាសេវាដែលមានសារៈសំខាន់បំផុត ដែលប្រជាពលរដ្ឋទូទៅ រស់នៅមិនអាចខ្វះបាន។ ការដាច់ភ្លើងគឺជាបញ្ហាមួយ ដែលត្រូវការការចូលរួមពីសាធារណៈជន ក្នុងការពង្រឹង និងធ្វើឲ្យមានភាពល្អប្រសើរជាងមុន ទៅលើវិស័យអគ្គិសនីិងធការ ណែនាំដល់ប្រជាពលរដ្ឋដែល ។ ក្រុមការងារ សំឡេងទីក្រុងកម្ពុជា ធ្លាប់បានធ្វើយុទ្ធនាការជារៀងរាល់ឆ្នាំ ដែលទាក់ទងនឹងការដាច់ភ្លើងនាពេលកន្លងមក។ នាពេលកន្លងមក មានសំណួរជាច្រើនបានចោទសួរ ប៉ុន្តែមានសំណួរ ដ៍ចាប់អារម្មណ៍មួយតែងតែត្រូវបានលើកឡើង “តើការដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុងភ្នំពេញ មានភាពល្អប្រសើរដែរឬទេ?” ។

ជាការពិតណាស់ ការចូលរួមជាវិជ្ជមាន និងប្រកបដោយអត្ថន័យពីប្រជាពលរដ្ឋ គឺជាកម្លាំងចលករឈានទៅដល់ ការកាត់បន្ថយពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលកើតចេញពីការដាច់ចរន្តអគ្គីសនី។ យុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណែតស្ដីអំពីការដាច់ចរន្តអគ្គិសនី នឹងចាប់ផ្ដើម នៅដើមខែមេសា ដល់ មិថុនា ឆ្នាំ២០១៦ នេះដើម្បីផ្ដោតការយកចិត្តទុកដាក់ពីបញ្ហាដាច់ចរន្តអគ្គីសនីដែលកើតមានឡើង នៅក្នុងរាជធានីភ្នំពេញ ដែលបានផ្ដល់ផលប៉ះពាល់ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ដោយមើលឃើញពីទិដ្ឋភាពបែបនេះហើយ ក្រុមការងារសំឡេងទីក្រុងបានរៀបចំនូវយុទ្ធនាការមួយនេះ សំរាប់អប់រំ និងណែនាំ ដល់ប្រជាពលរដ្ឋឲ្យបានជ្រាបកាន់តែច្បាស់ អំពីបញ្ហាដាច់ចរន្តអគ្គីសនីសព្វថ្ងៃនេះ។

បញ្ហាប្រឈមស្ដីអំពីការដាច់ចរន្តអគ្គីសនី

ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ កំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងពី ការដាច់ចរន្តអគ្គីសនី។ បញ្ហានៃការដាច់ចរន្តអគ្គីសនី បានបង្កឲ្យមានផលប៉ះពាល់ជាច្រើនដូចជា ការអាកខានដល់ការចំអិនម្ហូបអាហារ រាំងស្ទះការសិក្សា ការងារ និងផលប៉ះពាល់ផ្សេងៗជាច្រើនទៀត។ បញ្ហាទាំងនេះ ភាគច្រើនកើតឡើងដោយសារ ការប្រើប្រាស់ភ្លើងមិនបានត្រឹមត្រូវដូចជា មិនចេះសន្សំសំចៃភ្លើង បើកភ្លើងចោល ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចច្រើនហួសកំរិតភ្លើង ខ្វះការប្រុងប្រយ័ត្ន ដែលទាំងនេះសុទ្ធតែជាកត្តាមួយក្នុងការចូលរួមចំណែកធ្វើឲ្យមានការដាច់ចរន្តអគ្គីសនីផងដែរ។

តើលោកអ្នកចង់ចូលរួមនៅក្នុងយុទ្ធនាការស្តីពីការដាច់ចរន្តអគ្គីសនីក្នុងទីក្រុងដែរឫទេ?

លោកអ្នកអាចចូលរួមនៅក្នុងយុទ្ធនាការនេះបានដោយគ្រាន់តែផ្ញើរជារបាយការណ៍ទាក់ទងនឹងបញ្ហានៃការដាច់ចរន្តអគ្គីសនី ដែលអ្នកបានជួបប្រទះ ឬនៅក្បែរសហគមន៍របស់អ្នក មកកាន់ក្រុមការងារយើងឥឡូវនេះ ជាមួយនឹង រូបថត ទីតាំង(អាស័យដ្ឋាន) កាលបរិច្ឆេទ និងមូលហេតុ នៃការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់របស់អ្នក។

លោកអ្នកអាចធ្វើការផ្ញើររបាយការណ៍របស់អ្នក មកកាន់យើងតាមរយៈជម្រើសដូចខាងក្រោម ៖

  • កម្មវិធីទូរស័ព្ទសំឡេងទីក្រុងនៅក្នុងប្រព័ន្ធអ៊ិនត្រយដោយទាញយកតាមតំណភ្ជាប់នេះhttps://goo.gl/3FrWxq ហើយស្វែងរកពាក្យ Urban Voice Cambodia សំរាប់ធ្វើការតំឡើងកម្មវិធី។
  • កម្មវិធី Telegram ដោយស្វែងរកឈ្មោះ @urbanvoice

តើរបាយការណ៍របស់អ្នកបានផ្តល់សារៈសំខាន់អ្វីខ្លះ ដល់យុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណែតស្ដីអំពីការដាច់ចរន្តអគ្គិសនីរបស់សំឡេងទីក្រុងកម្ពុជា?

នៅពេលបញ្ចប់យុទ្ធនាការ ក្រុមការងារសំឡេងទីក្រុង នឹងធ្វើការបោះពុម្ព នូវរបាយការណ៍ផែនទីចុងក្រោយមួយ ដែលបង្ហាញពីស្ថានភាពនៃការដាច់ចរន្តអគ្គិសនី នៅក្នុងកំឡុងពេល នៃការធ្វើការយុទ្ធនាការនេះ។ ដូចនេះរបាយការណ៍របស់អ្នក គឺជាចំណែកដ៍ធំមួយក្នុងការចូលរួមបង្កើតនូវរបាយការណ៍ផែនទី។ មិនត្រឹមតែផែនទីត្រូវបានបោះពុម្ពនោះទេ ក្រុមការងារសំឡេងទីក្រុង នឹងធ្វើការចែករំលែកនិងផ្សព្វផ្សាយទៅកាន់ស្ថាប័នដែលពាក់ព័ន្ធនឹងវិស័យអគ្គិសនីដូចជា អគ្គិសនីកម្ពុជា ដើម្បីជំរុញឲ្យអគ្គិសនីនៅក្នុងប្រទេសកម្ពុជា មានភាពរីកចំរើន និងល្អប្រសើរជាងមុន។

 

Leave a Reply