Traffic Jam Banner V2

យុទ្ធនាការតាមប្រព័ន្ធអ៊ីនធីណែតស្តីពីការកកស្ទះចរាចរណ៍ របស់សំឡេងទីក្រុងកម្ពុជា

ចរាចរណ៍បានក្លាយជាបញ្ហាប្រឈមមួយនៅក្នុងរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងនេះទទួលនូវកំណើនសេដ្ឋកិច្ច ការពង្រីកទីក្រុង លំហូរចូលនៃប្រជាពលរដ្ឋក្នុងទីក្រុង ដែលជាហេតុធ្វើអោយចរាចរណ៍មានការកកស្ទះស្ទើរតែរៀងរាល់ថ្ងៃ ។

បញ្ហាប្រឈមស្តីពីការកកស្ទះចរាចរណ៍
ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញកំពុងមានការព្រួយបារម្ភអំពីការស្ទះចរាចរណ៍ រៀងរាល់ពេលធ្វើដំណើរ។ បញ្ហានៃការស្ទះចរាចរណ៍ បានបង្កឲ្យមានផលប៉ះពាល់ជាច្រើនដូចជា ការអាក់ខាន និងខកពេលទៅធ្វើការ សាលារៀន គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេងៗជាច្រើនទៀត។ បញ្ហាទាំងអស់នេះ ភាគច្រើនកើតឡើងដោយសារ ការមិនគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍អោយបានត្រឹមត្រូវ។ ការចត ឬឈប់ដែលមិនត្រឹមត្រូវ នឹងផ្លាកសញ្ញាចរាចរណ៍ ក៍ជាផ្នែកមួយក្នុងការចូលរួមអោយមានបញ្ហាស្ទះចរាចរណ៍កើតឡើងផងដែរ។

យុទ្ធនាការតាមប្រព័ន្ធអ៊ីនធីណែតស្តីពីការកកស្ទះចរាចរណ៍របស់សំឡេងទីក្រុងកម្ពុជា
ពិតណាស់ថាការចូលរួមជាវិជ្ជមាន និងប្រកបដោយអត្ថន័យពីប្រជាពលរដ្ឋ គឺជាកម្លាំងចលករឈានទៅដល់ការកាត់បន្ថយបញ្ហាប្រឈមធ្ងន់ធ្ងរដែលកើតចេញពីការស្ទះចរាចរណ៍ ។ នាពេលថ្មីៗនេះ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចាប់ផ្តើមអនុវត្ត នៅដើមខែមករា ឆ្នាំ២០១៦ ដើម្បីផ្តោតការយកចិត្តទុកដាក់ពី បញ្ហាចរាចរណ៍ដែលកំពុងកើតឡើង និងផលប៉ះពាល់នាពេលអនាគត នៅក្នុងរាជធានីភ្នំពេញ។

ដោយមើលឃើញពីទិដ្ឋភាពបែបនេះ សំឡេងទីក្រុងបានរៀបចំយុទ្ធនាការមួយដែលអប់រំប្រជាពលរដ្ឋ អោយបានយល់ច្បាស់ អំពីបញ្ហាចរាចរណ៍សព្វថ្ងៃនេះ ។

សកម្មភាពសំខាន់ៗក្នុងយុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណែត 

  1. ផ្សព្វផ្សាយរូបភាពការកកស្ទះចរាចរណ៍ ដែលក្រុមការងារចុះថតតាមទីតាំងនានា ឬរូបភាពដែលទទួលបានពីបណ្តាញរាយការណ៍ប្រជាពលរដ្ឋនៅក្នុងហ៊្វេសបុក និងគេហទំព័រផ្លូវការរបស់សំឡេងទីក្រុងកម្ពុជា Urban Voice Cambodia ដោយចូលទៅកាន់ https://www.facebook.com/UrbanVoiceCam ឬ www.urbanvoicecambodia.net។
  2. ពង្រីកបណ្តាញផ្សព្វផ្សាយយុទ្ធនាការស្តីពីការកកស្ទះចរាចរណ៍ក្នុងទីក្រុងឲ្យបានសកម្ម ដើម្បីធានាថាសារអប់រំ អាចជ្រាបដល់ប្រជាពលរដ្ឋបានច្រើន ជាពិសេសនៅក្នុងបណ្តាញសង្គមហ៊្វេសបុក និងក្រុមថេឡេក្រាមសំឡេងទីក្រុងកម្ពុជា ។
  3. ការរចនាផ្ទាំងផ្សព្វផ្សាយអប់រំសាមញ្ញ ខ្លីៗ ដើម្បីផ្សព្វផ្សាយតាម ហ្វ៊េសបុក ម៉ូតូរឺម៉កកង់បី និងមធ្យោបាយផ្សេងៗទៀត។

តើអ្នកចង់ចូលរួមនៅក្នុងយុទ្ធនាការស្តីពីការកកស្ទះចរាចរណ៍ក្នុងទីក្រុងដែរឫទេ
អ្នកអាចចូលរួមនៅក្នុងយុទ្ធនាការនេះបានដោយគ្រាន់តែផ្ញើររបាយការណ៍ទាក់ទងនឹងបញ្ហានៃការកកស្ទះចរាចរណ៍ដែលអ្នកឃើញ ឬនៅក្បែរសហគមន៍រប
ស់អ្នក មកកាន់ពួកយើងឥឡូវនេះ!

ដើម្បីធ្វើការផ្ញើររបាយការណ៍របស់អ្នក, សូមផ្ញើរមកកាន់អ៊ីម៉ែល urbanvoicecambodia@gmail.com, គេហទំព័រ www.urbanvoicecambodia.net ឬ ផើ្ញរសារតាមរយៈទូរស័ព្ទមកកាន់លេខ ០៩៧ ២៦៤ ០០៥៦។

សម្គាល់៖ របាយការណ៍របស់អ្នកចាំបាច់ត្រូវត្រូវមាន រូបថត, ទីតាំង(អាស័យដ្ឋាន) និងស្ថានភាពនៃបញ្ហាចរាចរណ៍នៅតំបន់របស់អ្នក ។

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply