យុទ្ធនាការតាមប្រព័ន្ធអ៊ីនធីណែត ភ្នំពេញ បៃតង
Posted On : ឧសភា, 18, 2018 | By Vantha

នៅ​តាម​ទីសាធារណៈ​ក្នុង​រាជ​ធានី​ភ្នំពេញ ការ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​គ្មាន​សណ្តាប់​ធ្នាប់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​ញឹក​ញាប់ ពិសេស​បន្ទាប់​ពី​មាន​ពិធី​បុណ្យជាតិ​ធំ​ៗ បើទោះបីមានក្រុមហ៊ុនប្រមូលសំរាមដ៏ដោយ។

បញ្ហាចោលសំរាមមិនត្រឹមត្រូវនៅតែជា​វិបត្តិ​ដ៏ធ្ងនធ្ងរសំរាប់ពលរដ្ឋរស់​នៅ​រាជធានី​ភ្នំពេញ​។

ក្នុងទីក្រុងភ្នំពេញថង់ប្លាស្ទិកដែលត្រូវបានប្រើប្រាស់មានចំនួនរហូតដល់ទៅ១០លានថង់ជារៀងរាល់ថ្ងៃ​ ហើយថង់ប្លាស្ទិកដែលត្រូវគេប្រមូលបានតាមរយៈការបោសសំអាតផ្លូវក្នុងទីក្រុងភ្នំពេញមានប្រមាណ១លាន៧សែនថង់។

តាម​ការ​សិក្សា ​​របស់​​អង្គការ​​មូល​និធិ​​អករា (ACRA Foundation) រដ្ឋាភិបាល​កម្ពុជា​បាន​ខាត​បង់​ថវិកា​អស់​រាប់​រយ​លាន​ដុល្លារ​ពី​កាក​សំណល់​ថង់​ប្លាស្ទិក​។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជា ត្រូវ​​ចំណាយ​ថវិកា​​ប្រចាំ​​ឆ្នាំ​ជាង​៥ម៉ឺន​ដុល្លារក្នុងមួយឆ្នាំ ​ ទៅ​លើ​ការ​សំអាត​​ថង់​​ផ្លាស្ទិក​​តែ​ក្នុង​​ខេត្ត​ក្រុង​ធំៗ​ចំនួន​៣​ប៉ុណ្ណោះ។ ​​ក្នុងនោះ ៤ពាន់៥រយដុល្លារ ​​ក្នុង​​ខេត្ត​​ព្រះសីហនុ ១ពាន់​៥​រយ​ដុល្លារ នៅ​ខេត្ត​សៀម​រាប និង​ ៣ពាន់១រយដុល្លារ នៅ​ភ្នំ​ពេញ​។​ RFInews

មាន​ហេតុផល​ច្រើន​យ៉ាងដែល​នាំ​ឲ្យ​កើត​មាន​គំនរ​សំរាមរាយ​ប៉ាយនៅ​ភ្នំពេញ​។ ទី​១-អាច​មក​ពី​ប្រជាពលរដ្ឋ ទុកដាក់​សំរាមវេច​ខ្ចប់​មិន​មាន​សណ្តាប់ធ្នាប់ និង​មិន​មាន​ធុងសំរាម​ត្រឹមត្រូវ​។ មូលហេតុ​ទី​២-មក​ពី​ក្រុមហ៊ុន​ស៊ិ​ន​ទ្រីដែល​ម៉ៅ​ការ​ខាង​ប្រមូល​សំរាម នៅមានភាពខ្វះចន្លោះក្នុងការប្រមូល​សំរាម​ឱ្យបានទៀងទាត់​។ កន្លែង​ខ្លះមួយ​អាទិត្យទើបក្រុមហ៊ុនស៊ិ​ន​ទ្រីទៅ​យក​​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រុមហ៊ុនយក​លុយ​រាល់​ខែតាម​រយៈ​វិ​ក័យ​ប័ត្ររួម​ជាមួយអគ្គិសនី​។

ការគ្រប់គ្រងសំរាមប្រកបដោយប្រសិទ្ធិភាពចាំបាច់ត្រូវមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋនៅក្នុងទីក្រុង ។ ប្រជាពលរដ្ឋគួរតែ​ទុកដាក់​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​គួរ​មាន​ធុងសំរាមនៅ​មុខ​ផ្ទះ​របស់​ខ្លួន​។ ចំពោះក្រុមហ៊ុនស៊ិ​ន​ទ្រីត្រូវមកប្រមូលសំរាមបានទៀងទាត់ និងមានកាលវិភាគប្រមូលសំរាមច្បាស់លាស់សំរាមសហគមន៍។ អជ្ញាធរពាក់ពន្ធត្រូវមានផែនកាចុះអបរំប្រជាពលរដ្ឋ និងអនុវត្តន៍ច្បាប់បរិស្ថានឱ្យបានតឹងរឹង។

សំលេងទីក្រុងបានបង្កើតឡើងនៅឆ្នាំ២០១២ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង ចែករំលែកព័ត៌មានពីបញ្ហាប្រឈមនានាក្នុងសហគមន៍ និងចូលរួមចែករំលែកចំណេះដឹងតាមរយៈរាយការណ៍មកកាន់គេហទំព័រ។​

សំឡេងទីក្រុងបានរបាយការណ៍មួយកាលពីឆ្នាំ២០១៦ ការពិតនិងតួលេខ #៣១៖ ការពិនិត្យឡើងវិញនូវទីតាំងចោលសំរាមចំនួន ១៤៧ ចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ ក្នុងរាជធានីភ្នំពេញ ឃើញថាតំបន់មួយចំនួនមានភាពល្អប្រសើ ដោយឡែកតំបន់មួយមួយចំនួនទៀតនៅមានភាពខ្វះចន្លោះ ដោយផ្អែកលើរបាយការណ៍របស់ប្រជាពលរដ្ឋដែលរាយការណ៍មក។ អានរបាយការណ៍

ដោយមើលឃើញថាបញ្ហាសំរាមនៅតែបន្ត ដូចច្នេះសំឡេងទីក្រុងបានរៀបចំយុទ្ធនាការតាមប្រព័ន្ធអ៊ីនធីណែត ដែលមានរយៈពេលបីខែក្នុងការប្រមូលព័ត៍មានពីទីកន្លែងដែលជួបនឹងបញ្ហសំរាម  ជួយឲ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីបញ្ហសំរាមនៅក្នុងសហគមន៍របស់ខ្លួន ដើម្បីស្រង់ទិន្នន័យដាក់ជូនរាជរដ្ឋាភិបាលដោះស្រាយស្របតាមគោលនយោបាយសាធារណៈនិងអាទិភាពអភិវឌ្ឍន៍ទីក្រុង។

ប្រសិនបើបញ្ហាសំរាមនៅតែកើតមានក្នុងតំបន់ដែលលោកអ្នករស់នៅ សូមរាយការណ៍មកកាន់ពួកយើងតាមរយៈកម្មវិធីទូរស័ព្ទ Go Green Cambodia ឬ​ កម្មវិធីទូរស័ព្ទ Urban Voice ​​ និងតាមរយៈទូរស័ព្ទ ០៨១៦១៦១៣១ ឬតាមរយៈ WhatsApp (UVC)៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!