15747471_668591373321618_3635920606994189697_n

យុទ្ធនាការជួសជុលអ៊ុតកៅស៊ូលើកទី៥នៃផ្លូវ៥៧ខ្សែ​កំពុងស្ថាបនាជាបន្ទាន់នៅខណ្ឌដូនពេញ

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអញ្ជើញបើកការដ្ឋានលើកទី៥ នៃយុទ្ធនាការជួសជុលអ៊ុតកៅស៊ូផ្លូវ ៥៧ខ្សែបន្ទាន់ក្នុងរាជធានីភ្នំពេញ។ ការជួសជុលផ្លូវទាំងនេះ គឺជាការឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋតាមរយៈលោក-លោកស្រីមេភូមិ ចៅសង្កាត់ និងគណៈអភិបាលខណ្ឌ។បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ការដ្ឋានជួសជុលផ្លូវ ៥ខ្សែ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញនេះ រួមមាន៖
១-ផ្លូវលេខ២៤០ ពីមហាវិថីព្រះមុនីវង្ស ដល់មហាវិថីព្រះនរោត្តម ប្រវែង ៧៦០ម៉ែត្រ
២-ផ្លូវលេខប៉ាស្ទ័រ ពីមហាវិថីព្រះសីហនុ ដល់ផ្លូវលេខ១៧៨ ប្រវែង ៩៧០ម៉ែត្រ
៣-ផ្លូវលេខ១៨៤ ពីមហាវិថីព្រះមុនីវង្ស ដល់មហាវិថីព្រះនរោត្តម ប្រវែង ១.៣២០ម៉ែត្រ
៤-ផ្លូវលេខ១១០ ពីមហាវិថីព្រះនរោត្តម ដល់វិថីព្រះស៊ីសុវត្ថិ ប្រវែង ៥៥០ម៉ែត្រ
៥-ផ្លូវលេខ៥៥ ពីផ្លូវលេខ២១៤ ដល់មហាវិថីព្រះសីហនុ ប្រវែង ៥១៥ម៉ែត្រ។

ដើម្បីឆ្លើយតបនឹងសំណូមពរ កង្វល់របស់ប្រជាពលរដ្ឋ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងឱ្យមានភាពល្អនិងងាយស្រួលក្នុងការធ្វើដំណើ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងពន្លឿនការជួសជុលផ្លូវជាបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតធ្ងន់ធ្ងរនារដូវវស្សាឆ្នាំ២០១៧ និងសម្រួលចរាចរណ៍ ក៏ដូចលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យសមស្របនឹងកំណើនប្រជាពលរដ្ឋ និងរថយន្ដនៅក្នុងរាជធានីភ្នំពេញ៕

15781709_668591146654974_5343155738253406242_n

 

Leave a Reply