ម្ហូបអាហារខ្វះអនាម័យនៅទីផ្សារក្នុងរាជធានីភ្នំពេញ
Posted On : កញ្ញា, 27, 2016 | By Vantha

ភ្នំពេញ៖ ប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសកម្ពុជាមានសំណាងដែលមានម្ហូបអាហារគ្រប់គ្រាន់សម្រាបបរិភោគជារៀងរាល់ថ្ងៃ។ វាជារឿងមួយគួរអោយខ្មាស់អៀនដែលយើងនៅតែប្រឈមជាមួយជំងឺ ដោយសារតែកង្វះចំនេះដឹងអំពីមូលដ្ឋានអនាម័យម្ហូបអាហារ។

ប្រសិនបើអ្នកបានទៅផ្សារបែបប្រពៃណីមួយនៅក្នុងប្រទេសកម្ពុជា អ្នកនឹងឃើញបន្ទះសាច់គោឆៅ បន្ទះសាចជ្រូក និងសាច់មាន់ ដែលមិនបានខ្លះសេ ហើយទុកចំហរចោលក្នុងសីតុណ្ហភាពតំបន់ត្រូពិច។ សាច់ទាំងនោះតែងតែគ្របដណ្ដប់ដោយរុយ។ បន្លែ ត្រី សាច់ និងម្ហូបអាហារផ្សេងទៀត ត្រូវបានរក្សាទុកដោយវិធីដែលគ្មានអនាម័យ។ សាច់ដែលត្រូវលក់បានទុកចោលនៅលើតុ តាំងពីព្រឹករហូតដល់យប់។ បន្ទាប់ពីទុកចោលអស់រយះពេលពេញមួយថ្ងៃ សាច់អស់សំណើម និងមានក្លិនស្អុយ។

ធូលីដីនិងមេរោគបានធ្លាក់ទៅលើបន្លែដោយសារតែមិនបានវិចខ្ចប់អោយបានត្រឹមត្រូវ។ ពួកវាត្រូវបានដាក់ក្នុងកន្ទ្រក ឬដាក់ដោយផ្ទាល់នៅលើធ្នឺឈើមួយដែលមិនដែលបានលាងសម្អាត។ បើទោះបីជាបន្លែរខូចគុណភាព ក៏អ្នកលក់នៅតែព្យាយាមលក់ឱ្យអតិថិជន។

poor-sanitation-in-phnom-penhs-market-1

លោក Gary, ភ្ញៀវទេសចរមកពីប្រទេសអង់គ្លេស បានមកទស្សនាប្រទេសកម្ពុជានៅឆ្នាំនេះ ហើយលោកបានទៅផ្សារអូឬស្សីជាលើកដំបូង «ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានធ្វើដំណើរចូលទៅក្នុងព្រៃ នៅពេលដែលខ្ញុំបានទៅផ្សារអូឬស្សីជាលើកដំបូង»។ គាត់បានបន្ថែមថាផ្សារនឹង មិនមានការរៀបចំអោយបានត្រឹមត្រូវ ហើយវាកង្វក់ខ្លាំងណាស់។

និយាយពីត្រី ពេលដែលពួកវានៅរស់ ត្រីខ្លះបានលោតចេញពីឡាំងដាក់ត្រី ហើយហែលនៅលើដី ដែលអតិថិជនកំពុងតែដើរ។ អ្នកលក់រើសពួកវាឡើងពីដី ហើយបោះវាចូលទៅក្នុងឡាំងវិញ។

អ្នកដែលមានចំណេះដឹងមូលដ្ឋានអំពីអនាម័យចំណីអាហា និងផ្ទះបាយ នឹងយល់ដឹងពីកង្វះអនាម័យនាំអោយកើតបាក់តេរី និងមេរោគជាច្រើន ហើយបង្ករជាជំងឺ។

បើយោងតាមការបោះពុម្ពផ្សាយដោយរដ្ឋាភិបាលអូស្រ្តាលី មេរោគ Salmonella កើតមកពីអាហារខ្វះអនាម័យ ហើយកើតឡើងក្នុងរយះពេល៤៨ម៉ោងបន្ទាប់ពីញាំអាហារ។ រោគសញ្ញាមានដូចជា ក្អួត ឈឺក្រពះ  រាគ គ្រុនក្តៅ និងឈឺក្បាល ហើយអាចមានរយៈពេលពី ៣ ទៅ ២១ ថ្ងៃ។ វាអាចបណ្ដាលឲ្យស្លាប់ មិនថាក្មេង ឬចាស់។

នៅក្នុងប្រទេសកម្ពុជា អយស្ទ័រជាធម្មតាត្រូវបានរក្សាទុកខ្វះអនាម័យ ជាមួយនឹងការយកសំបកចេញ។ នៅខាងក្រៅសីតុណ្ហភាពអាចឈានលើសពី ៣០ អង្សាសេ បើតាមការណែនាំសីតុណ្ហភាពដែលល្អក្នុងការរក្សាទុកគឺ ៤អង្សាសេក្នុងទូរទឹកកក។ កន្លែងរក្សាទុកដែលមានសីតុណ្ហភាពខ្ពស់អាចបណ្ដាលអោយមានមេរោគ និងបាតេរី ដែលមានរោសញ្ញាដូចមេរោគ Salmonella។

ដើម្បីបញ្ជាក់ពីឧប្បត្តិហេតុមួយ យោងតាម the Cambodia Herald ក្នុងឆ្នាំ២០១៥ អ្នកភូមិប្រមាណ៥៧០នាក់ រួមទាំងកូនក្មេងបានឈឺ វិលមុខ ហើយក្អួតចង្អោរ ដោយសារការរៀបចំម្ហូបអាហារមិនបានត្រឹមត្រូវ។

យោងតាមអត្តបទមួយរបស់ LonelyPlanet ថានៅកម្ពុជាមានការខ្វះខាតនៃប្រសិទ្ធិភាពសម្ភារៈបរិក្ខារពេទ្យសំរាប់ព្យាបាល់ ការរាតត្បាត់នៃជំងឺតំបន់ត្រូពិច និងកង្វះអនាម័យ បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។  ពួកគេបានផ្តល់អនុសាសន៍ថា ពពួកសត្វខ្យង លៀស អយស្ទ័រគួរតែជៀសវាង ហើយត្រូវប្រុងប្រយ័ត្នជាមួយទឹក និងទឹកកក ពេលអ្នកមកទស្សនាកម្ពុជា។

កម្ពជា ជាប្រទេសបែបប្រពៃណីខ្លាំង ហើយជំនួសដោយវិទ្យាសាស្រ្តសម័យទំនើប មនុស្សជាច្រើននៅតែជឿជាក់ក្នុងការប្រើមន្តអាគមជាពិធីការពារ។ យើងអាចមើលឃើញជារៀងរាល់ថ្ងៃតាមរយះការបន់ស្រន់ ម្ហូបអាហារនឹងគ្រឿងក្រអូប ដែលនៅខាងមុខលំនៅឋានរបស់ប្រជាពលរដ្ឋ។ មានចំនេះដឹងទូទៅតិចតួចណាសអំពីបាក់តេរី នឹងរបៀបអនាម័យម្ហូបអាហារកុំអោយមានមេរោគ។

ដើម្បីដោះស្រាយបញ្ហានៃកង្វះអនាម័យនៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋគួរតែត្រូវបានបង្រៀនអំពីអនាម័យជាមូលដ្ឋាន ពីឪពុកម្តាយរបស់ពួកគេ នឹងសាលារៀន។ រដ្ឋាភិបាលត្រូវតែអនុវត្ត

យុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមរយៈទូរទស្សន៍ ឬ Facebook ។ អនាម័យជាមូលដ្ឋានគួរតែដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់សាលា ហើយជាមេរៀនដែលពួកគេអាចយកទៅផ្ទះ នឹងចែកចាយបន្តរ។ នៅក្នុងប្រទេសអាមេរិក, សាលារៀនជាច្រើនមានកម្មវិធីផ្សេងគ្នាសម្រាប់

បង្រៀនសិស្សអំពីមេរៀនសុវត្ថិភាពចំណីអាហារ។ ឧទាហរណ៍នៅក្នុងរដ្ឋ Iowa សាកលវិទ្យាល័យ មានមេរៀនចំនួនបួនដែលផ្តោតជាសំខាន់លើទំនាក់ទំនងរវាងមេរោគ និងជំងឺពុលអាហារ។ ពួកគេក៏បានបង្រៀនសិស្សអំពីចំណុចសំខាន់ពីការទិញអាហារនិងសារៈសំខាន់នៃអនាម័យផាល់ខ្លួន ដូចជាការលាងដៃ។ វាជាការងាយៗ គួរតែអនុវត្តនៅក្នុងប្រទេសកម្ពុជា។

សំឡេងទីក្រុង!

សំឡេងទីក្រុង!