ម៉ាឡេស៊ី គ្រោងបើកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសលើវិស័យអាកាសចរណ៍នៅកម្ពុជា
Posted On : October, 12, 2016 | By Sarim Tith

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ business-cambodia

ក្រុមហ៊ុនមួយរបស់ ប្រទេសម៉ាឡេស៊ី គ្រោងនឹង បើកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសលើ វិស័យអាកាសចរណ៍នៅកម្ពុជា។

នៅក្នុងជំនួបពភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃម្សិលមិញនេះ លោក Dato Sri Hasan Malek ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានឲ្យដឹងថា  មានក្រុមហ៊ុនមួយរបស់ម៉ាឡេស៊ីគ្រោងនឹងបើកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសលើ វិស័យអាកាសចរណ៍ ជាពិសេសផ្ដោតសំខាន់លើ ផ្នែកវិស្វករយន្តហោះ ផែ្នកជួសជុលយន្តហោះ ផ្នែកថែទាំយន្តហោះ និងជំនាញបើកបរយន្តហោះជាដើម។

ជាមួយគ្នានេះដែរ នៅក្នុងជំនួបដដែលនេះ ភាគីទាំងពីរបានឯកភាពជម្រុញ ឱ្យក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរបន្តបញ្ចប់នូវនីតិវិធីប្រតិបត្តិពិសេស (SOP) សម្រាប់ការបញ្ចូល និងគ្រប់គ្រងពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ឱ្យបានឆាប់ដើម្បីចាប់ផ្តើមអនុវត្តនូវអនុស្ស រណៈយោគយល់គ្នា (MOU) ដែលរដ្ឋាភិបាលទាំងពីរ បានចុះហត្ថលេខាកាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅប្រទេសម៉ាឡេស៊ីកន្លងទៅ។

លើសពីនេះ ម៉ាឡេស៊ី បានជូនដំណឹងដល់កម្ពុជាអំពីការអនុញ្ញាតឡើងវិញក្នុងការជ្រើសរើសពលករថ្មីសម្រាប់វិស័យ៣គឺ ការងាររោងចក្រ ការងារសំណង់និង ការងារដាំដុះ។

គួរជម្រាបផងដែរថា កាលពីថ្ងៃម្សិលមិញនេះ ទីភ្នាក់ងារសហប្រតិបត្តិ អន្ដរជាតិកូរ៉េដែលហៅកាត់ថា (KOICA) បានបញ្ចប់ការសាងសង់ និងប្រគល់អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរណ៍ស៊ីវិលដំបូងតម្លៃជាង ១០លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សបំរើឲ្យវិស័យអាកាសចរណ៍នៅកម្ពុជា៕

Urban Voice Cambodia

Urban Voice Cambodia