គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​មាន​ឡើង​តាម​ដង​ផ្លូវ​ក្នុង​រាជធានីភ្នំពេញ​កន្លង​មក។ ជរ សុគន្ធា

មូលហេតុនៃការកកស្ទះ នឹងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា

ការកកស្ទះចរាចរណ៍ជាប្រធានបទក្ដៅសំរាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅម៉ោងចូល និងម៉ោងចេញពីកាងារ ដែលធ្វើអោយប្រជាពលរដ្ឋមានការធុញទ្រាន់ជាខ្លាំង។

មូលហេតុចំបងនៃកាការកកស្ទះចរាចរណ៍មាន ការបើកបរមិនគោរពច្បាប់ ស្ថានភាពផ្លូវមិនល្អ និងជាពិសេសគឺការកើនឡើងនៃចំនួនយានយន្ត។

អ្នកធ្វើដំណើរ ស្ទើរគ្រប់គ្នា តែងត្អូញត្អែរ និងធុញទ្រាន់នឹងការស្ទះចរាចរណ៍រាល់ថ្ងៃ។ ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ក្លាយជាកន្លែងធ្វើដំណើររបស់អ្នកជិះម៉ូតូ ហើយផ្លូវសម្រាប់ទោចក្រយានយន្ត ត្រូវវាតទីដោយអ្នកបើកបរថយន្ត។

យោងតាមរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖ យានយន្តដែលបានចុះបញ្ជីក្នុងរាជធានីភ្នំពេញសរុបទាំងអស់មានចំនួន ២.០៤៤.៤២៣ គ្រឿង ក្នុងនោះម៉ូតូចំនួន ១.៦០១.៤៥១ គ្រឿង និង រថយន្តសរុបចំនួន ៤៤២.៩៧២ គ្រឿង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៩៥៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៧៩៣គ្រឿង និងពិន័យសរុប ចំនួន ២,១៦៦គ្រឿង

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយះពេល ១២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ សរុបទូទាំងប្រទេស កើតឡើង ចំនួន ១៤៥ ករណី បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៦៨នាក់ រងរបួសសរុបចំនួន ២០៦ នាក់ ក្នុងនោះរបួសធ្ងន់ ១៣៣ នាក់ និងរងរបួសស្រាល ចំនួន ៧៣ នាក់ យោងតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ៕

Leave a Reply