មូលហេតុដែលធ្វើអោយចរាចរណ៍នៅក្នុងរាជធានីភ្នំពេញអាក្រក់

ហេតុផល៩យ៉ាងដែលបង្កើតអោយមានភាពវឹកវរនៅលើដងផ្លូវនិងនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីនៃប្រទេសកម្ពុជាគឺ៖

ប័ណ្ណបើកបរ៖ អ្នកបើកបរភាគច្រើនរបស់កម្ពុជាមិនដែលបានទៅរៀននៅសាលាបើកបរឬកាន់បណ្ណបើកបរទេ។ ពេលដែលពួកគេក្លាយជាម្ខាស់យានយន្ត ហើយអាចកាន់ដៃចង្កូត និងបញ្ជាបាន ពួកគេគិតថាអាចបើកបរបានហើយ។ ទោះជាមានបញ្ហាចក្ខុវិញ្ញាណ ឬពិការភាពផ្សេងទៀតក៏ដោយមិនមែនជាបញ្ហាសម្រាប់អ្នកបើកបរនៅក្នុងប្រទេសនេះ។ អាយុមិនមែនជាបញ្ហា អ្នកនឹងឃើញមនុស្សដែលមានអាយុក្រោម១៨ឆ្នាំបើកបរជាញឹកញាប់។

road-parking-in-phnom-penh
រថយន្តចតតាមផ្លូវ នៅក្រុងភ្នំពេញ

 

មិនគោរពភ្លើងសញ្ញា៖ បង្ហាញពីភាពស្មោះត្រង់ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនឃើញភ្លើងសញ្ញាចរាចរណ៍ដូចជាការតុបតែងផ្លូវអោយមើលទៅមានភាពស្រស់ស្អាតចឹង។ មានមនុស្សជាច្រើនមិនគោរពភ្លើងសញ្ញា ហើយនឹងជិះកាត់។ បើសិនជាប៉ូលិសចរាចរណ៍ចាប់ពួកគេនោះ ពួកគេនឹងត្រូវបានពិន័យអប្បបរមាជាប្រាក់ ៥០០០ រៀលសម្រាប់កំហុស ពិតណាស់ប៉ូលីសនឹងមិនផ្ដល់ឱ្យអ្នកនូវសំបុត្រតម្លៃនៃការផាកពិន័យនោះទេ។ ជនបរទេសនឹងត្រូវបានផាកពិន័យច្រើនជាង និងអាស្រ័យលើប៉ូលីសចរាចរណ៍ចង់បាន។ ប្រសិនបើអ្នកជាអ្នកកាសែតឬជាអ្នកធំដែលធ្វើការសម្រាប់រដ្ឋាភិបាល ប៉ូលីសអាចនឹងអត់ឱនអោយ។

ស្លាកសញ្ញាអោយឈប់ គឺគ្មានន័យ៖ ស្លាកសញ្ញាអោយឈប់ឃើញមាននៅកន្លែងមួយចំនួនក្នុងរាជធានីភ្នំពេញ ទោះជាយ៉ាងណាអ្នកពិតជាពិបាករកអ្នកដែលឈប់ពេលឃើញស្លាកសញ្ញាអោយឈប់ណាស់។ ជាញឹកញាប់ពួកគេបណ្តរដំណើរទៅមុខ ដោយមិនខ្វល់ពីស្លាកសញ្ញាអោយឈប់។

រថយន្តធំគឺស្ដេចនៅលើផ្លូវ៖ បើអ្នកបើកបរមានរថយន្តរបស់ខ្លួនធំ បង្ហាញថាមានទ្រព្យសម្បត្តិច្រើន  បន្ទាប់មកពួកគេគឺជាស្ដេចនៅលើផ្លូវនោះដូច្នេះពួកគេជឿថាច្បាប់នឹងមិនត្រូវអនុវត្តមកលើ ពួកគេឡើយ។

ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ៖ ពលរដ្ឋកម្ពុជាចូលចិត្តទូរស័ព្ទទំនើប ហើយវាជាការលំបាកសម្រាប់ពួកគេក្នុងការរស់នៅដោយគ្មានពួកវា។ ពួកគេត្រូវការចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ពួកគេ ឬនិយាយទូរស័ព្ទគ្រប់ពេលវេលា ដូច្នេះការប្រើទូរស័ព្ទដៃទំនើបខណៈពេលកំពុងបើកបរគឺជាកត្តាចាំបាច់ ដែលធ្វើអោយអ្នកបើកបរបានបាត់បង់ការផ្តោតអារម្មណ៍របស់ពួកគេ។ ពេលខ្លះពួកគេបើកចូលកន្លងផ្លូវម្ខាងទៀតដោយមិនបានមើល ដោយសារពួកគេមិនបានផ្តោតអារម្មណ៍ទៅលើផ្លូវខ្លួនឯង។

ផ្លូវត្រូវបានប្រើជាកន្លែងចត ឬ កន្លែងរកស៊ី៖ មនុស្សមួយចំនួនបានប្រើប្រាស់គែមនៃផ្លូវដែលជាកន្លែងចតរថយន្តផ្ទាល់ខ្លួនឬតំបន់ធ្វើអាជីវកម្មរបស់ខ្លួន។ កត្តានោះហើយជាមូលហេតុដែលផ្លូវកាន់តែតូចទៅៗ។ លើសពីនេះទៅទៀត អ្នកថ្មើជើងដែលឆ្លងកាត់ផ្លូវ ត្រូវបានមើលឃើញថាជាការតុបតែងមួយផ្សេងទៀតនៃផ្លូវដើម្បីធ្វើឱ្យអ្នកបើកបរមានអារម្មណ៍ថាធូរស្បើយ។

ការពាក់មួកសុវត្ថិភាពមើលទៅមិនសង្ហា៖ ប្រជាជនកម្ពុជាមួយចំនួនពាក់មួកសុវត្ថិភាពដោយសារពួកគេមានការភ័យខ្លាចថាប៉ូលិសនឹងពិន័យពួកគេ ប្រសិនបើពួកគេត្រូវចាប់បាន។ នៅពេលដែលព្រះអាទិត្យអស្ដង្គតហើយប៉ូលីសបានត្រឡប់ទៅផ្ទះវិញ មួកសុវត្ថិភាពគឺក្ដៅខ្លាំងសំរាប់ពួកគេ ដូច្នេះពួកគេជិះដោយមិនពាក់មួក  ហើយក៏មិនខ្វល់ពីសុវត្តិភាពផ្ទាល់ខ្លួនគេដែរ។

ការបើកបរក្នុងពេលពួកគេស្រវឹង៖ នៅពេលយប់យើងនឹងឃើញជាញឹកញាប់ អ្នកស្រវឹងបើកបររេពីម្ខាងទៅម្ខាងផ្លូវ។ ពេលខ្លះពួកគេបើកបុកសូម្បីតែរណាំងចរាចរណ៍ ហើយនឹងបង្គោលអគ្គិសនី។

ពលរដ្ឋកម្ពុជាបើកបរទាំងពីរទិសនៃផ្លូវ៖ ខណៈពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃបើកបរប្រកាន់ផ្នែកខាងឆ្វេងនិងវៀតណាមបើកបរប្រកាន់ខាងស្ដាំ នៅកម្ពុជាវិញពួកគេរើសយកផ្នែកដែលអោយពួកគេបានឆាប់ដល់គោលដៅលឿនប៉ុណ្ណា។ នៅពេលដែលបើកបរនៅក្នុងប្រទេសកម្ពុជាយើងត្រូវតែប្រមើលមើលជានិច្ចថានរណាម្នាក់កំពុងធ្វើដំណើរខុសទិសដៅនិងកំពុងតំរង់មករកយើង ហើយចុចស៊ីផ្លេប្រាប់យើងថាអោយពួកគេទៅ បើមិនដូចនេះទេយើងគឺជាអ្នកដែលបានធ្វើខុស។

ដើម្បីដោះស្រាយបញ្ហាទាំងនេះគ្រាន់តែតម្រូវឱ្យអ្នកបើកបរនៅកម្ពុជាមានការអប់រំជាមូលដ្ឋានពីការបើកបរ។ នេះគឺជាច្បាប់ទូទៅនៅក្នុងប្រទេសអភិវឌ្ឍន៍ និងការជាប់ទាក់ទងគ្នារវាងការអប់រំអ្នកបើកបរជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងប្រទេសទាំងនោះអ្នកត្រូវបានកំណត់ដោយច្បាប់ ត្រូវតែឱ្យឆ្លងការធ្វើតេស្តជាផ្លូវការជាមុនសិនទើបអ្នកត្រូវបានអនុញ្ញាតឱ្យបើកបរ។

វាមិនជាការលំបាកសម្រាប់រដ្ឋាភិបាលដើម្បីណែនាំអប់រំឡើយ ហើយច្បាប់ត្រូវតែ រឹតបន្តឹង នឹងដាក់ទោសអ្នកបើកបរដែលប្រព្រឹត្តខុសច្បាប់ចរាចរណ៍នេះ៕

5 thoughts on “មូលហេតុដែលធ្វើអោយចរាចរណ៍នៅក្នុងរាជធានីភ្នំពេញអាក្រក់

  1. Phnom Penh does have unbearable traffic problem, but your reasons are totally 100 percent wrong . Westerners racial stereotype type of backward Cambodians, in fact Cambodian do have proper driver license and follow traffics rule, as to driving underinfluence it is dangerous but does not contributed to traffic congestion. The problems are systematic one of demographics and city developments. Phnom Penh city was never design to accommodate over 2 millions people everyone own a motorcycle or automobile. This development occurred just in the last five years, so the never have the opportunity to develop slowly over a period of years like many major city. The second reason is rapid development of many high rises apartments, condominiums, and office buildings in the core of city, many of it occupancy has automobile which contribute to traffic congestion. Those tall multistories build have been build on the perimeter of the city.

    1. It is a fact : Cambodians drive the way they want regardless any rules, common sense and courtesy. Lack of civil education and proper police control. I live in PP and traffic is exactly the way it was described in the post. Nothing to do with Westerners Racial Stereotypes you mentioned.

  2. Asok. There is no racism in this post. All the explanations given here are true whether it pleases your national ego or not, The way people behave on roads in Phnom Penh is just insane and blaming on the fast development of the city is too easy an excuse.

Leave a Reply