មុខលូក្រោមស្ពានព្រះមុនីវង្សថ្មីចាស់ ក្លាយជាកន្លែងកំសាន្ត
Posted On : មិថុនា, 6, 2016 | By សំឡេងទីក្រុង

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៦

ប្រភព៖ កម្ពុជាថ្មី

មុខលូបង្ហូរទឹកដែលស្ថិតនៅក្រោមស្ពានព្រះមុនីវង្សថ្មី ចាស់ ត្រើយខាងកើត ក្នុងទឹកដី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានក្លាយជាកន្លែងកំសាន្ត សម្រាប់បងប្អូនប្រជាពលរដ្ធនៅទីនោះ ដែលពីដើមឡើយគ្មានផ្លូវចូលទៅបាននោះទេ។

ប្រជាពលរដ្ធបានឲដឹងថា សព្វថ្ងៃនេះពួកគាត់តែងតែនាំគ្នាមកអង្គុយលេងក្រោមស្ពាន បន្ទាប់ពីអាជ្ញាធរ បានជាក់ផ្លូវក្រាលបេតុង សម្រាប់ឲអ្នកធ្វើដំណើរដោយកង់ ម៉ូតូ នឹងថ្មើជើងឆ្លងកាត់ក្រោមស្ពាន ទៅផ្សារច្បារអំពៅ និងឆ្លងស្ពាន ដោយពុំចាំបាច់ជិះវាងទៅផ្លូវជាតិលេខ១ ហើយងាយជួបគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់ និងរបួសច្រើនឆ្នាំទេ។ អ្វីដែលធ្វើឲប្រជាពលរដ្ធសប្បាយចិត្តនោះគឺ ក្លាយជាកន្លែងកំសាន្ត ទោះបីមិនមានរមណីដ្ឋានធំៗក៏ដោយ តែវាល្អប្រសើរជាងមុន ដែលធ្លាប់ជាកន្លែងចាក់សំរាម។

Capture

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!