មហាវិថីព្រះនរោត្តម នឹងមិនត្រូវបានអនុញ្ញាតឱ្យរថយន្តចតលើចិញ្ចើមផ្លូវទៀតឡើយ
Posted On : កុម្ភៈ, 20, 2019 | By សំឡេងទីក្រុង

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ​ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ តាមបណ្តោយមហាវិថីព្រះនរោត្តម ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការ។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ របស់អភិបាលខណ្ឌដូនពេញ​ លោក សុខ ពេញវុធ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ការហាមឃាត់ យានយន្ដគ្រប់ប្រភេទ មិនឱ្យមានការឈប់ចត នៅលើចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងការ៉ូឡាទាំងសងខាងផ្លូវនេះ ដើម្បីសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ និងជៀសឱ្យផុតពីការកកស្ទះចរាចរណ៍ផងដែរ រដ្ឋបាលខណ្ឌដូនពេញបានចេញគោលការណ៍ដូចខាងក្រោមនេះ៖

១. មិនអនុញ្ញាតអោយមានការថតរថយន្តម៉ូតូ គ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវស្រាប់អ្នកថ្មើរជើង

២. នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួន ត្រូវមានចំណតផ្ទាល់ខ្លួន ដែលមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ។

៣. នៅមុខទីតាំងអាជីវកម្ម រួមទាំងស្ថាប័នរដ្ឋ ឯកជន ត្រូវសម្អាតអនាម័យឲ្យបានស្អាតជានិច្ច

៤. ម្ចាស់ទីតាំងស្ថាប័នរដ្ឋឯកជន អាចសុំចតរថយន្ត ម៉ូតូ តាមគំនូសទីតាំងដែលមន្ទីរសាធារណការបានកំណត់

៥. ក្នុងករណី នៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌនឹងចាត់វិធានការ ដោយស្ទូចយករថយន្ត ម៉ូតូ មករក្សាទុកនៅខណ្ឌរយៈពេល១៥ថ្ងៃទើបដោះស្រាយជូន។

 

បញ្ជាក់៖ ក្នុងសេចក្តីជូនដំណឹងមិនទាន់បានបញ្ជាក់ពីពេលវេលាច្បាស់លាស់ដើម្បីរៀបចំសណ្តាប់ធ្នាប់នោះទេ

សំឡេងទីក្រុង!

សំឡេងទីក្រុង!