មន្ទីរ​សាធារណការ​រាជធានី​ និង​អាជ្ញាធរ​ខណ្ឌមានជ័យ​ រៀបចំ​ដាក់ប្រព័ន្ធ​លូ​ប្រវែង​១៣៧០ម៉ែត្រ​ មុខកាត់​ ១,៥០ម៉ែត្រ​
Posted On : May, 17, 2015 | By សំឡេងទីក្រុង

   ប្រភពៈ ដើមអម្ពិល  Sunday, 17 May 2015

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ លោក ហៀក ចាន់លាង អភិបាលរង ខណ្ឌមានជ័យ និងមន្ត្រីជំនាញ  បានចុះពិនិត្យសកម្មភាព ស្តារប្រព័ន្ឋលូ ដែលក្រុមការ ងារខណ្ឌ និងសង្កាត់ស្ទឹង មានជ័យ កំពុងមមាញឹកដាក់ គ្រឿងចក្រកាយផ្លូវបង្ហូរទឹក ដែលលិចលង់កំណាត់ផ្លូវ ៩០០ម៉ែត្រ ស្ថិតក្នុងភូមិទ្រា, ភូមិទ្រា១ និងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ដោយបានរៀបចំដាក់ប្រព័ន្ធលូថ្មី មុខកាត់ ចាប់ពី១ម៉ែត្រ ១,២ម៉ែត្រ និង១,៥០ម៉ែត្រ ក្នុងចម្ងាយផ្លូវ១៣៧០ម៉ែត្រ ដោយតភ្ជាប់ទៅដល់ផ្លូវព្រះ មុនីរ៉េត ដើម្បីកុំអោយ លិចលង់ផ្ទះសំបែងប្រជាពលរដ្ឋ និង ផ្លូវមួយចំនួន ក្នុងភូមិទ្រា, ភូមិទ្រា១ និង ភូមិទ្រា២ តទៅទៀត។

ក្នុងពេលចុះពិនិត្យសកម្មភាព ស្តារប្រព័ន្ឋលូនេះដែរ លោក ហៀក ចាន់លាង បានបញ្ជាក់ថា ក្នុងការដាក់លូ ថ្មីនេះ មាន ៣ប្រភេទ ដោយប្រវែង ២៥០ម៉ែត្រ មុខកាត់ ១ម៉ែត្រ, ប្រវែង ៦២០ម៉ែត្រ ដាក់ទំហំមុខកាត់ ១,២០ម៉ែត្រ និងប្រវែង ៥២០ម៉ែត្រ ដាក់មុខកាត់ទំហំ ១,៥០ម៉ែត្រ គឺក្រុមការងារ បាននិងកំពុងមមាញឹកស្ថាបនាឡើង អោយមុនរដូវវស្សា ចូលមកដល់ ។ លោកអភិបាលរងខណ្ឌ បានបន្ថែមថា គម្រោងទាំងនេះ សាលាខណ្ឌ បានស្នើទៅសាលារាជធានី ភ្នំពេញ តាមរយ:មន្ទីរសាធារណការរាជធានីភ្នំពេញ  ដែលមន្ត្រីជំនាញខណ្ឌ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានី បានចុះ មកសិក្សា និងពិនិត្យដោយ ផ្ទាល់ជាមួយលោកនាព្រឹកមិញនេះ ។

លោកអភិបាលរងខណ្ឌ បានបន្តទៀតថា៖ យើងគ្មានវិធីណាផ្សេង ក្រៅពីខិតខំដាក់ប្រព័ន្ឋលូថ្មី នោះឡើយ ដោយហេតុថា ប្រព័ន្ឋមុនចាស់ៗ និងតូច ជាហេតុទឹកមិនអាចហូរបាន  ដើម្បីរំដោះទឹកចេញពីតំបន់ មួយចំនួនដែលកំពុងលិចលង់នោះទេ ពីព្រោះរកប្រព័ន្ឋូសំរាប់រំដោះចេញគ្មានទេ ដោយហេតុថា ប្រព័ន្ឋលូ សម្រាប់លំហូរ ទឹកសំអុយពីតាមលំនៅឋាន ត្រូវបានក្រុមហ៊ុនជីក កាត់ផ្តាច់ និងខ្លះត្រូវបិទជិត ។ ជាមួយគ្នានេះ លោកក៏បានស្នើអោយក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ ពន្លឿនការដាក់លូ តាមបណ្តោយផ្លូវមុនីរ៉េត អោយបានឆាប់ប៉ុណ្ណោះ។  ពីមុន តំបន់នេះ ពុំដែលលិចលង់ដូចសព្វថ្ងៃនេះទេ ព្រោះមានលូមេមួយ ចំនួននៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សំរាប់នាំទឹកចេញ តែឥឡូវត្រូវបានក្រុមហ៊ុនធ្វើផ្លូវកាត់ផ្តាច់អស់ហើយ។ ដោយសារផ្លូវនេះ កំពុងស្ថាបនាថ្មី ហើយប្រព័ន្ធលូត្រូវកាយដីបិទជិតនោះ , តំបន់នេះក៏ត្រូវលិចលង់ដោយសារគ្មានប្រភពទឹកចេញ ៕

v_0430 v_0431 v_0432 v_0433 v_0434 v_0435 v_0436 v_0438 v_0439

Urban Voice Cambodia

Urban Voice Cambodia