មន្ទីរសាធារណកានិងដឹកជញ្ជូន នឹងធ្វើការស្ដារប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ
Posted On : ធ្នូ, 20, 2017 | By Vantha

មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញេ គឺជាអ្នកទទួលខុសត្រូវលើការងារស្ដារលូឱ្យបានស្អាតក្នុងប្រវែងជាង ៤៦០ គឺឡូម៉ែត្រ ដែលស្ថិតក្នុងខណ្ឌចំនួន៤ កណ្ដាលរាជធានីភ្នំពេញ ក្នុងរយៈពេល៥ខែ។ នេះបើយោងតាមសេក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧។

យុទ្ធនាការស្ដារលូនេះនឹងចាប់ផ្ដើមពីដើមខែមករា ឆ្នាំ២០១៨ខាងមុខនេះ ដែលធ្វើការសម្អាតលើលូក្នុងខណ្ឌចំការមន ទួលគោក ៧មករា និងខណ្ឌដូនពេញ។

«មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញេ គឺជាអ្នកទទួលខុសត្រូវលើការងារស្ដារលូទាំងនេះ ឱ្យបានមុនរដូវវស្សាចូលមកដល់ ហើយយុទ្ធនាការនេះចាប់ផ្ដើមពីដើមខែមករា ឆ្នាំ២០១៨ទៅ ដោយប្រើប្រាស់រយៈពេល ៥ ខែ ដើម្បីសម្រេចកិច្ចការទាំងនេះ»៕

323f9a7c-58f9-4282-8084-2d9cc2da2429

សំឡេងទីក្រុង!

សំឡេងទីក្រុង!