មន្ត្រី​នគរបាល​ទទួល​បញ្ជា​ឲ្យ​បើក​ប្រាក់​ពិន័យ​ដល់​នគរបាល​ចរាចរណ៍
Posted On : ឧសភា, 18, 2016 | By សំឡេងទីក្រុង

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៦

ប្រភព៖ cambodiadailykhmer

កាលពីថ្ងៃច័ន្ទ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងដោយមិនពេញចិត្តថា នគរបាលចរាចរណ៍មិនទាន់បានទទួលចំណែកប្រាក់របស់ខ្លួនពីប្រាក់ពិន័យ ចរាចរណ៍ដែលសន្យា ហើយលោកបានគំរាមទម្លាក់សក្តិមន្ត្រីនគរបាលជាន់ខ្ពស់ ប្រសិនបើមិនកែបញ្ហានេះឲ្យបានឆាប់ទេនោះ។

កាលពីចុងឆ្នាំមុន រដ្ឋាភិបាលបាននិយាយថា នគរបាលចរាចរណ៍នឹងទទួលបាន៧០ភាគរយនៃប្រាក់ពិន័យចរាចរណ៍ដែលពួកគេ ប្រមូលបានពីអ្នកបើកបរ គឺកើនពី៥០ភាគរយដែលពួកគេបានពីមុន ជាផ្នែកមួយនៃច្បាប់ចរាចរណ៍ថ្មីដែលបានចូលជាធរមានកាលពីខែមករា។

ទោះជាយ៉ាងនេះក្តី នៅឯពិធីមួយក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៧១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា លោក ស ខេង បានមានប្រសាសន៍ថា ក្រុមមន្ត្រីរង់ចាំយូរពេកក្នុងការទទួលចំណែកប្រាក់ពិន័យដំបូង របស់ខ្លួនពីខែមករានិងខែកុម្ភៈ។

gg

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!