kbal-thnol-used_large

មន្ត្រី​ថា​គម្រោង​នៅ​ស្ពានអាកាស​ក្បាល​ថ្នល់​យឺតយាវបន្តិច​ដោយ​សារ​កំពុង​កែ​សម្រួល​ផ្នែក​ខ្លះនៃគម្រោង​

មន្ត្រីឲ្យដឹងថាគម្រោងសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីបន្ថែមលើគម្រោងចាស់របស់ស្ពានអាកាសក្បាលថ្នល់ហាក់យឺតយ៉ាវបន្តិចដោយថាសាលារាជធានីភ្នំពេញកំពុងកែសម្រួលផ្នែកខ្លះនៃគម្រោងសាងសង់បូករួមទាំងការងារបច្ចេកទេសនិងដោះស្រាយផលប៉ះពាល់មួយចំនួនដល់ប្រជាពលរដ្ឋខណៈដែលពលរដ្ឋធ្វើដំណើរឆ្លងកាត់ចង់ឲ្យសាលារាជធានីពន្លឿនការងារនេះ។

ពេលធ្វើដំណើរឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់នោះអ្នកធ្វើដំណើរអាចឃើញដងសន្ទូចខ្ពស់ត្រដែតកាត់ស្ពានអាកាសត្បាលថ្នល់ដែលប្រើសម្រាប់យោងសម្ភារសំណង់ប៉ុន្តែដងស្ទូចនេះហាក់ពុំមានសកម្មភាពឡើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះខណៈផ្នែកខ្លះនៃការដ្ឋានដែលបានជីកដីរួចក៏មានស្មៅចាប់ផ្តើមដុះឡើងវិញផងដែរ។

សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់វិញចង់ឲ្យសាលារាជធានីពន្លឿនការសាងសង់នេះដោយថាបច្ចុប្បន្នចរាចរណ៍នៅម្តុំស្ពានអាកាសនេះមានការកកស្ទះខ្លាំង។លោកតាំងលីជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានថ្លែងថាៈ«គម្រោងបានសម្ពោធបើកការដ្ឋានសាងសង់រួចទៅហើយប៉ុន្តែដូចជាគ្មានសកម្មភាពសាងសង់…ខ្ញុំឃើញដែកដាក់គលើគ្នាហើយរណ្តៅដែលជីកដីហើយវិញស្មៅចាប់ផ្តើមដុះមួយៗនិងភាគរយធ្វើបានមានតិចតួចបំផុត»។

ចំណែកអ្នកស្រីអ៊ាវដាណែកបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយបានលើកឡើងដែរថាសាលារាជធានីភ្នំពេញគួរជំរុញសកម្មភាពសាងសង់ឱ្យបានឆាប់រហ័សជាងនេះព្រោះថាក្រៅពីការកកស្ទះអ្នកដំណើរខ្លះក៏ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដែរខណៈដងសន្ទូចធំមួយត្រូវបានដំឡើងនៅកាត់ទទឹងផ្លូវតែម្តង។អ្នកស្រីបន្ថែមថាៈ«ពេលជិះម៉ូតូកាត់ហ្នឹងម្តងៗខ្ញុំចេះតែងាកមើលទៅដងសន្ទូចព្រោះបារម្ភនឹងសុវត្ថិភាពដែរបើធ្វើរាល់ថ្ងៃមិនអីទេតែនេះដូចជាគ្មានសកម្មភាពសាងសង់អីសោះ»។

ទាក់ទងនឹងការលើកឡើងនេះអ្នកនាំពាក្យសាលារាជធានីលោកម៉េតមាសភក្តីពន្យល់ថាដោយសារតែខាងសាលារាជធានីកំពុងកែសម្រួលផ្នែកខ្លះនៃគម្រោងនិងថាកំពុងដោះស្រាយផលប៉ះពាល់ខ្លះៗជាមួយប្រជាពលរដ្ឋ។លោឲ្យដឹងដែរថាសាលារាជធានីក៏មានគម្រោងសង់ស្ពានអាកាសថ្មីមួយទៀតត្រង់ចំណុចប្រសព្វផ្លូវ៦០ម៉ែត្រផ្លូវព្រះមុនីវង្សនិងផ្លូវ២៧១ដែលនៅមិនឆ្ងាយប៉ុន្មានពីស្ពានអាកាសក្បាលថ្នល់។

លោកបន្ថែថាៈ«ខ្ញុំអាចនិយាយបានថាគម្រោងនេះអាចមានភាពយឺតយ៉ាវមិនហើយដូចការគ្រោងទុកពីមុនទេប៉ុន្តែសាលារាជធានីនឹងនៅតែបន្តការសាងសងដដែលទេ»។

បើតាមគម្រោងការកសាងដំណាក់កាលទីពីរនេះស្ពានអាកាសក្បាលថ្នល់នឹងមានផ្លូវអាកាសចំនួនពីរនិងផ្លូវបត់ក្រោមដីចំនួនពីរទៀតដោយថាដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍៕

ប្រភព៖ saba

Leave a Reply