មន្ត្រីរាជការខណ្ឌសែនសុខប្រារពទិវាបរិស្ថាននាំគ្នាដាំដើមឈើ ៥០០ដើម និងរើសសំរាមតាមផ្លូវសាធារណៈ
Posted On : June, 8, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦

ប្រភព៖ កម្ពុជាថ្មី

នៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៦ ក្រុមមន្ត្រីរាជការនៃថ្នាក់ដឹកនាំ សាលាខណ្ឌសែនសុខ បាននាំគ្នាប្រារពពិធីទិវាបររស្ថានជាតិ និងអន្តរជាតិ ដឹកនាំដោយលោក បុឹល កុសល់ អភិបាល នៃអគណៈអភិបាលខណ្ឌសែនសុខ ដែលក្នុងពិធីនោះលោកអភិបាលបានដឹកនាំដាំដើមឈើប្រណិតចំនួន ៥០០ដើម និងនាំគ្នាដើរើសសំរាមតាមផ្លូវសាធារណៈ។ នៅក្នុងកម្មវិធីនោះមានការចូលរួមពី លោកគ្រូ អ្នកគ្រូ សិស្ស ចៅសង្កាត់ និងមេភូមិនានាទាំងអស់មកសង្កាត់ទាំង ៤ក្នុងខណ្ឌ រួមនឹងមន្ត្រីរាជការនានាចំរុះក្នុងខណ្ឌ។

លោកអភិបាលខណ្ឌមានប្រសាសន៍ទៅកាន់អ្នកចូលរួមថា លោកបានយកចិត្តទុកដាក់អំពី ផលប៉ះពាល់ដល់បរិស្ថានដូចជា បំផុសឲមានការដាំកូនឈើសម្អាតទីសាធារណៈ និងអភិវឌ្ឍន៍ប្រព័ន្ធលូប្រឡាយ ផ្សេងៗ និងជួយរកការចូលរួមទប់ស្កាត់ការប្រែប្រួលនៃអាកាសធាតុ ពិភពលោក ស្របតាមកម្មវិធីបរិស្ថានសហប្រជាជាតិ ដើម្បីបុព្វហេតុ បរិស្ថាននៃភពផែនដី សុខុមាលភាពសង្គម ជាពិសេសកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ ដែលកម្មវិធីនេះមានបណ្ដាប្រទេសជាង ១០០នៅលើពិភពលោកចួលរួមសហការ។

ង

Urban Voice Cambodia

Urban Voice Cambodia