មនុស្ស ៨នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៩ ខែមករា

កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១១លើក នៅទូទាំងប្រទេស បណ្តាលឲ្យមនុស្ស ៨នាក់បានបាតបងជីវិត ១២នាក់ រងរបួសធ្ងន់ និង៤នាក់របួសស្រាល ។ នេះបើយោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីបើកបរលើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ស្រវឹង និងប្រជែង។

ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ស្ពឺ ២លើក ស្លាប់២នាក់ របួស១នាក់(ស្រី), ព្រះវិហារ ២លើក ស្លាប់៣នាក់(ស្រី១នាក់), ពោធិ៍សាត់ ១លើក ស្លាប់១នាក់ របួស១នាក់, ត្បូងឃ្មុំ ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តបន្ទាយមានជ័យ ១លើក ស្លាប់១នាក់។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៩ថ្ងៃ ចាប់គិតពីថ្ងៃទី០១ ដល់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ កើតឡើងចំនួន ៩៣លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥៨នាក់ របួសសរុប ១៤០នាក់ របួសធ្ងន់ ៨៨នាក់ របួសស្រាល ៥២នាក់ ៕

Leave a Reply