មនុស្ស​មួយ​ក្រុម​ជិះ​រថយន្ត​RANG ROVER និង​ម៉ូតូ​ធុនធំ ដក​កាំភ្លើង​បាញ់​ឡើង​លើ​មេឃ​ប្រមាណ​១០​គ្រាប់បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់​
Posted On : August, 5, 2014 | By សំឡេងទីក្រុង

កោះសន្ដិភាព ដោយ វុទ្ធី  ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០១៤

រាជ​ធានីភ្នំ​ពេញ ៖ សេចក្តីរាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិ​ភាព​បាន​ឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ សីហា ២០១៤ នេះ​មាន​មនុស្ស​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ក្រុម​ជិះ​រថយន្ត​RANGE ROVER និង​ម៉ូតូ​ធុន​ធំ បាន​ដក​កាំ​ភ្លើង​អាមេ បាញ់​ឡើង​ទៅលើ​មេឃ​ប្រ​មាណ​ជា​១០​គ្រាប់ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​ប្រ​ជា​ការ​ពារ​ភូមិ តែសមត្ត​កិច្ចដូច​ជា​មាន​សភាព​ស្ងាត់​ស្ងៀម​ទៅ​វិញ​។ ហេតុការណ៍​នេះ​កើត​ឡើង​ក្បែរ​ភូមិ​ត្រ​ពាំង​ជ្រៃ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ  ។

គេនៅ​មិន​ទាន់ដឹង​ថា ការ​បាញ់​បោះ​យ៉ាង​អនា​ធិបតេយ្យ​របស់​ក្រុម​មនុស្ស​មិន​ទាន់​ស្គាល់អត្ត​ សញ្ញាណ​ខាង​លើ​នេះ​ ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​នោះ​ទេ ក៏​ប៉ុន្តែ​បើ​តាមប្រ​ជាពលរដ្ឋ​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា បើ​ចង់​ដឹង​ព័ត៌មាន​ច្បាស់​នោះ​ សូម​ឱ្យ​សមត្ថ​កិច្ច​ចុះ​ទៅ​សួរ​សន្តិសុខ​របស់​សាលា​ខណ្ឌ​ពោធិ៍សែន​ជ័យ​នោះ​ និង​បាន​ដឹង​ហើយ ។

Urban Voice Cambodia

Urban Voice Cambodia