មនុស្ស​ត្រូវ​ប្តូរ​ឥរិយាបថ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​កម្ពុជា​
Posted On : កក្កដា, 5, 2016 | By សំឡេងទីក្រុង

ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦

ប្រភព៖ thmeythmey

រហូតមកដល់ឆ្នាំ ២០១៦នេះ ចំនួនប្រជាជនកម្ពុជាសរុប មានប្រមាណ ជាង១៥លាននាក់។ ដោយឡែក ប្រជាជនសរុបនៅរាធានីភ្នំពេញ មានចំនួនជាង ២លាននាក់។ ចំនួនទាំងនេះ គេមិនទាន់គិតបញ្ចូលជនអន្តោប្រវេសន៍និងទេសចរ ដែលមកស្នាក់នៅបណ្ដោះអាសន្ននៅកម្ពុជានៅឡើយទេ។ ទន្ទឹមនឹងកំណើនប្រជាជននេះ ចំនួនយានយន្ត និង មធ្យោបាយធ្វើដំណើរផ្សេងៗ ក៏បានកើនឡើងដែរ។ ជាមួយគ្នានេះ ការកកស្ទះនិងគ្រោះថ្នាក់ចរចរណ៍ និង ភាពអនាធិបតេយ្យក្នុងការប្រើប្រាស់ផ្លូវសាធារណៈ កំពុងតែចោទជាញ្ហាក្ដៅគគុកនិងគួរឱ្យព្រួយបារម្ភដែរ។ តើគេត្រូវធ្វើអ្វីខ្លះជាអាទិភាព ដើម្បីដោះស្រាយបញ្ហាទាំងនេះ?

ក្រៅពីកំណើនចំនួន ប្រជាជននិងចំនួនយានយន្ត ដែលជាមូលហេតុចម្បងក្នុងការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ គេក៏សង្កេតឃើញថា នៅមានកត្តាជាច្រើនទៀត ដូចជា កត្តាផ្លូវ ស្ពាន ស្លាកសញ្ញាចរាណរណ៍ សុវត្ថិភាពយានយន្ត សមត្ថភាពរបស់នគរបាលចរាចរណ៍ និង បរិស្ថានផ្លូវធ្វើចរាចរណ៍ ជាដើម ក៏រួមចំណែកធ្វើឱ្យចរាចរណ៍នៅកម្ពុជា ជួបបញ្ហាស្មុគស្មាញដែរ។

ជាការឆ្លើយតបនឹងបញ្ហានេះ មន្ត្រីនគរបាលចរាចរណ៍ ស្ថាប័នទទួលបន្ទុកចរាចរណ៍ និង ស្ថាប័នពាក់ព័ន្ធដទៃទៀត បានកែលម្អផ្លូវ ជួសជុលផ្លូវ សាងសង់ផ្លូវថ្មី កសាងស្ពានអាកាសនិងស្ពានដទៃទៀត កែលម្អនិងបំពាក់ប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ ជាដើម។ លើសពីនេះទៀត រដ្ឋាភិបាលក៏បានធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនការអនុវត្តច្បាប់ចរាចរណ៍ និង ការពិនិត្យសុវត្ថិភាពយានយន្ត ផងដែរ។

-PAXP-deijEtraf-__9_

 

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!