ភ្លៀង​មួយ​មេ​ធំ​ធ្វើឲ្យក្នុងរាជធានីភ្នំពេញកកស្ទះចរាចរណ៍ ខណៈពេលដើមឈើជាច្រើនដើមបានបាក់ហើយ​រថយន្តដឹកទំនិញសំពីងសំពោងបានបើកទាក់ខ្សែភ្លើងដាច់ធ្លាក់ពេញផ្លូវ
Posted On : April, 6, 2015 | By សំឡេងទីក្រុង

ថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០១៥, កោះសន្តិភាព

រាជធានី​ភ្នំពេញ​៖​ភ្លៀង​កក់ខែ​មួយ​មេ​ធំ​ធ្វើ​ឲ្យ​ដើមឈើជាច្រើនដើមបានបាក់រលំសង្កត់លើទ្រូងផ្លូវ និងរថយន្តមួយគ្រឿងបានរងការខូចខាតដោយដើមឈើសង្កត់លើ ចំណែកបង្គោល​ភ្លើង​តូចៗក៏បាក់​ធ្លាក់ខ្សែភ្លើងមកលើផ្លូវ រីឯស្តង់ផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរស័ព្ទមួយក៏បានដួលរលំទាំងស្រុងតែម្តង ។ ប៉ុន្តែអ្វីគួរកត់សម្គាល់នោះក៏មាន​រថយន្តដឹកទំនិញសំពីងសំពោងបើកទាក់ដាច់ខ្សែភ្លើមកលើដងផ្លូវ ជាហេតុធ្វើឲ្យផ្លូវនៅក្នុងរាជធានីភ្នំពេញមួយចំនួនបានកកស្ទះ​ ។​ភ្លៀង​បាន​ចាប់​ផ្តើ​លប​ង្អុ​ល​វេលា​ម៉ោ៨​យប់ ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៥ លាយលំដោយខ្យល់កន្ទ្រាក់ខ្លាំង ជាហេតុធ្វើឲ្យមេឃខ្មៅងងឹតពិបាកក្នុងការធ្វើចរាចរណ៍ផងដែរ ។

ជាមួយគ្នានោះប្រជាពលរដ្ឋបង្ហាញនៅក្តីព្រួយបារម្ភណ៍​យ៉ាងខ្លាំងចំពោះ​បង្គោល​ភ្លើង​តូច​ៗ​មួយ​ចំនួន​បាន​បាក់​សង្កត់​ទៅ​លើ​ទ្រូងផ្លូវ ហើយ​បញ្ហា​ប្រឈម​នោះ​គឺ​ខ្សែភ្លើង​ទាំងអស់​សុ​ទ្ឋ​តែ​មាន​ចរន្ត ដូច្នេះ​ហើយ​វា​អាច​ឆក់ ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​បាន​គ្រប់ពេល ចឹ​ង​ហើយ​ប្រជាពលរដ្ឋ​បាន​សំណុំ​ពរ​យ៉ាង​ទទូច​សុំ​ឲ្យ​ខាង​អគ្គិសនី​កម្ពុជា​មេ​តា្ត​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្តងដា​បច្ចេកទេសផង ៕

Urban Voice Cambodia

Urban Voice Cambodia