ភ្លើង​​កំពុង​​​ឆេះ​រោងចក្រ​​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ
Posted On : August, 15, 2014 | By សំឡេងទីក្រុង

កោះសន្ដិភាព បញ្ចូលអត្ថបទ ៖ ច័ន្ធូ, ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០១៤

រាជធានី​ភ្នំ​ពេញ ៖ អគ្គិ​​ភ័យកំពុងឆេះរោងចក្រផលិត​ជ័រ​​​​មួយកន្លែង​ ផ្សែង​​ខ្មៅ​​ខ្មួល​ខ្មាញ់​​ កាលពី​វេលា​ម៉ោង៧​និង​១០​នាទី​ព្រឹកថ្ងៃ​ទី​១៥ សីហា នៅក្បែរ​​សួន​វឌ្ឍនៈ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ដោយ​មិន​ទាន់​ដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។

ពេល​នេះ​ ​ស​មត្ថកិច្ច​មូលដ្ឋាន រថយន្ត​​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញជាច្រេើន​ គ្រឿង​​ កំពុង​ចុះ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ៕

Urban Voice Cambodia

Urban Voice Cambodia