2

ការផ្លាស់ប្តូរមុខមាត់របស់ទីក្រុងភ្នំពេញ

ប្រភព៖កាសែតភ្នំពេញប៉ុស្តិ៍

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញបានមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងការទន្ទ្រានយកដីធំៗ។ នៅក្នុងការវិវត្តទាំងនេះ រូបភាពប្រវត្តិ ពីផ្កាយរណបថតពីលើអាកាស បានបង្ហាញពី ទេសភាព ពីការផ្លាស់ប្តូររបស់ទីក្រុង និងបង្ហាញអ្វីដែលនឹងកើតមាន។

ចំនុចប្រាំបីចំណុចដែលការសែតភ្នំពេញប៉ុស្តិ៍បានកត់សំគាល់តាមរយៈរូបភាពពីលើអាកាស ដែលបានចុះផ្សាយក្នុងកាសែតជាភាសាអង់គ្លេស។

តំបន់បឹងកក់

បឹងកក់ ជាបឹងនៅកណ្តាលរាជធានីភ្នំពេញដែលត្រូវបានគេជួលទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ស៊ូកាគូអ៊ីន នៅឆ្នាំ ២០០៧។ បន្ទាប់ពីបានចាក់បំពេញបឹងនិងបណ្តេញប្រជាពលរដ្ឋជាង ៤០០០ គ្រួសារដែលរស់នៅជុំវិញបរិវេណនោះ ក្រុមហ៊ុនស៊ូកាគូបានចាប់ផ្តើមដាក់មូលដ្ឋានសម្រាប់ការអភិវឌ្ឍយ៉ាងច្រើនដែលរួមបញ្ចូលទាំង កន្លែងវាយកូនហ្គោល ផ្សារនិងសាលារៀនអន្ដរជាតិ។ ទន្ទឹមនឹងនេះដែរ អតីតអ្នករស់នៅតំបន់នោះនៅបន្តការទាមទារសំណងនិង ចោទប្រកាន់ ការយកដីរបស់ក្រុមហ៊ុនថាជាការខុសច្បាប់។

 

កោះពេជ្រ

កោះពេជ្រដំបូងជាបំណែកដីស្រែប្រជាពលរដ្ឋនៅរប៉ាត់រប៉ាយស្ថិតនៅចំនុចប្រសព្វនៃទន្លេបាសាក់និងទន្លេមេគង្គ។ ចាប់តាំងពីឆ្នាំ ២០០៦ កោះនេះបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពេលស្ថិតនៅក្នុងដៃរបស់សាជីវកម្មវិនិយោគ OCIC និងជាទីតាំងរបស់ខុនដូប្រណីតៗ ភោជនីយដ្ឋានធំៗ និងសួនកម្សាន្ត។ ប្រជាពលរដ្ឋដើមដែលរស់នៅតំបន់នោះ ត្រូវបានគេបណ្តេញចេញ។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

តំបន់នៅជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅជាយក្រុងភាគខាងលិច មើលឃើញថា លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម មានកំណើនច្រើន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែប្រជាពលរដ្ឋ ភៀសខ្លួនចេញមកកណ្តាលទីក្រុងដែលមានមនុស្សកុះករ។ ព្រលានយន្តហោះក៏ត្រូវបានពង្រីកបន្ថែមផងដែរ ស្ថានីយថ្មីដែលបានដាក់បង្ហាញកាលពីឆ្នាំមុន ដែលមានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់ ៥ លាននាក់។

ផ្លូវលីយ៉ុងផាត់

តំបន់ចន្លោះទន្លេសាបនិងទន្លេមេគង្គ ទីលានវាយកូនហ្គោលបៃតងមានការទាក់ទាញខ្លាំង នៅបណ្ដោយផ្លូវលីយ៉ុងផាត់ – នេះជាផ្លូវទីមួយនៃគម្រោងអភិវឌ្ឍន៍ជាច្រើនដែលលាតសន្ធឹងនៅតំបន់ភក់នោះ។ បច្ចុប្បន្ន គម្រោងដែលកំពុងសាងសង់ គឺពហុកីឡាដ្ឋានប្រកួតស៊ីហ្គេមនៅប្រទេសកម្ពុជា ក្នុងទំហំដី៨៥ ហិកតា និងទឹកប្រាក់ ១០០ លានដុល្លា ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន។ ផ្លូវនេះនឹងក្លាយជាផ្លូវភ្ជាប់ពីតំបន់សួនឧស្សាហកម្ម ដែលដាក់ឈ្មោះឧកញ៉ា។

ស្ពានជ្រោយចង្វារ

ស្ពានទីមួយដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់ជ្រោយចង្វារ បានកើតឡើងនៅក្នុងឆ្នាំ ១៩៦០ ប៉ុន្តែទសវត្សរ៍ក្រោយមកប្រជាពលរដ្ឋទាំងសងខាងនៃទន្លេសាបមានការកើនឡើង តម្រូវឱ្យមានការពង្រីក។ ក្នុងឆ្នាំ ២០១១ ដីត្រើយទាំងសងខាងបានបាក់ ហើយបានសាងសង់ឡើងវិញអស់ទឹកប្រាក់ ២៧, ៥ លានដុល្លា ដែលផ្តល់មូលនិធិពីធនាគារអាហរ័ណនីហរ័ណរបស់ចិន។ គម្រោងនេះរួមបញ្ចូលទាំងការសាងសង់ស្ពាន ៧១៩ ម៉ែត្រ រួមទាំងផ្លូវពីរ និងរង្វង់មូលថ្មីមួយនៅត្រើយខាងកើត។

វិថីសម្តេចតេជោ បឹងទំពន់

លាតសន្ធឹង៩ គីឡូម៉ែត្រភាគខាងត្បូងនៃតំបន់ដីសើមភាគខាងត្បូងរាជធានីភ្នំពេញ, មហាវិថីហ៊ុនសែន បម្រើជាសរសៃឈាមធំថ្មីចូលទៅក្នុងទីក្រុង នៅពេលដែលកសាងរួច។ ផ្លូវនេះនៅតែក្រាលថ្ម ប៉ុន្តែគម្រោងផ្លូវនេះគ្រោងនឹងបញ្ចប់នៅឆ្នាំនេះ។ ING Holdings ក្រុមហ៊ុនអភិវឌ្ឍន៍បានចាប់ផ្តើមទន្ទ្រានដីសម្រាប់ការអភិវឌ្ឍទីក្រុងរណប នៅតាមបណ្តោយមហាវិថីនេះ, ដែលការសាងសង់ត្រូវបានរំពឹងថានឹងប៉ះពាល់ដល់មនុស្សរាប់រយគ្រួសារដែលរស់នៅក្នុងតំបន់នោះ។

បឹងពោងពាយ

មិនខុសពីបឹងកក់នៅភាគខាងត្បូងនោះទេ បឹងពោងពាយ នឹងត្រូវបានបំពេញដើម្បីធ្វើការពង្រីកទីក្រុង – ជា ទីក្រុងរណបខេមកូស៊ីនិងទីក្រុងពោងពាយ។ ក្នុងឆ្នាំ ២០០៥ គម្រោងត្រូវបានផ្អាក និងបានបន្តរពង្រីកបន្ថែមបន្ទាប់ពីមានការពន្យារពេលប៉ុន្មានឆ្នាំកន្លងមក។ ក្រោយមកទៀតដោយមានគាំទ្រដោយលោកឧកញ៉ាលីយ៉ុងផាត់ ស្ថិតក្រោមគំរោងអភិវឌ្ឍ និងបានគ្រោងបង្កើតផ្សារទំនើបអ៊ីអនទីពីរផងដែរ។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

តំបន់ដែលស្ថិតនៅហួសព្រលានយន្តហោះនៅជាយក្រុងភាគខាងលិចនៃទីក្រុង គឺតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) បានសម្ពោធ បរិវេណ ៣៥០ ហិកតារបស់ខ្លួននៅក្នុងឆ្នាំ ២០០៦។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះបានទាក់ទាញក្រុមហ៊ុនជិត ៨០ រួមទាំងក្រុមហ៊ុនកូកាកូឡាដែលមានទឹកប្រាក់ $ ១០០ លាន បានបំបែកដីនៅក្នុងឆ្នាំ ២០១៥ ។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបង្ហាញនៅលើទីផ្សារភាគហ៊ុនកម្ពុជាកាលពីដើមឆ្នាំនេះ។

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply