ភាព​អសកម្ម​លើ​វិស័យ​សាធារណៈ​ការ ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ប្រទេស
Posted On : មេសា, 7, 2016 | By សំឡេងទីក្រុង

ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦

ប្រភព ៖ RFI

បន្ទាប់​ពី​ក្រសួង ស្ថាប័ន​សាធារណៈការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​រង​ការ​ស្តី​បន្ទោស​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ពី​ការ​ស្ពឹក​ស្រពន់​នៅ​ក្នុង​ការងារ​ជួសជុល​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ។ ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​សាធារណៈ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ផ្នែក​មួយ​ផ្តល់​ផល​វិជ្ជមាន ដល់​ការ​អភិវឌ្ឍ​ទីក្រុង និង​ផ្តល់​ផល​ប្រយោជន៍​ដល់​បក្ស​កាន់​អំណាច​ផង​ដែរ។

ជា​ការ​ពិត បញ្ហា​កក​ស្ទះ​ចរាចរណ៍ ការ​ជីក​ផ្លូវ ដាក់​លូ ការ​ជីក​ផ្លូវ ដាក់​ខ្សែ​កាព្យ ភាព​ព្រងើយ​កន្តើយ​ក្នុង​ការ​លុប​គ្រលុក​តូច​ៗ និង​ការ​បោះ​សំរាម​ ឬ​កាក​សំណល់​រឹង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​លូ​មេ​ដើម្បី​រំដោះ​ទឹក​ស្អុយ​ចេញ​ ពី​ទី​ក្រុង ទាំង​អស់​នេះ​គឺ​ជា​បញ្ហា​ដ៏​ធំ ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំ​ៗ​មួយ​ចំនួន​ទៀត នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​ផ្លូវ​ថ្នល់ ជា​ទូទៅ​បន្ទាប់​ពី​រដូវ​ភ្លៀង ផ្លូវ​ទាំង​តូច​ទាំង​ធំ​ជា​ច្រើន ដែល​គេ​ចាត់​ទុក​ថា​សម្រាប់​ជួយ​រំដោះ​ចរាចរណ៍​ពី​មហា​វិថី​នោះ បាន​រង​នូវ​ឥទ្ធិពល​ទឹក​ដក់​ និង​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ ជា​ហេតុ​បង្ក​ឲ្យ​កើត​មាន​គ្រលុក​ជា​អន្លើ។ តាម​ធម្មតា​ការ​ខូច​ខាត​ផ្លូវ​ គឺ​បណ្តាល​មក​ពី​គ្រលុក​តូច​ៗ។ អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ជា​ប្រចាំ​នៅ​លើ​ផ្លូវ​នីមួយ​ៗ ដែល​មាន​គ្រលុក​ក៏​បាន លើក​ជា​ចំងល់​ដូច​លោក​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​ម្សិលមិញ​ដែរ​ថា នៅ​ពេល​មាន​គ្រលុក​តិច​តួច ស្ថាប័ន​មាន​សមត្ថកិច្ច​ក៏​ដូចជា​អាជ្ញាធរ​ដែនដី ជិះ​ទៅ​ជិះ​មក​រំលង​មើល​មិន​ឃើញ ទុក​ទាល់​តែ​គ្រលុក​រីក​ធំ​ទៅ​ៗ ទើប​នឹក​ឃើញ​ជួស​ជុល។

តំបន់​លូ​ទឹក​ស្អុយ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​ សហការី

តំបន់​លូ​ទឹក​ស្អុយ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​ សហការី

សំឡេងទីក្រុង!

សំឡេងទីក្រុង!