ព្រឹត្តិការណ៍សំខានៗប្រចាំសប្ដាហ៍
Posted On : January, 9, 2018 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ក្នុងសប្ដាហ៍ទីមួយសម្រាប់ទំព័រឆ្នាំថ្មីនេះ មានព្រឹត្តិការណ៍ចំនួន៣ធំៗដែលគួរឲ្យចាប់អារម្មណ៍។ សម្រាប់ស្វាគមន៍ឆ្នាំថ្មីនេះរដ្ឋាភិបាលបានមានវិធានការណ៍លើ ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក រដ្ឋាភិបាលបង្កើតមូលនិធីសម្រាប់អ្នកធាក់ស៊ីក្លូ និងស្ពានអាកាសថ្មីជិតបើកឲ្យដំណើរការ។

ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

កាសពីថ្ងៃទី៥ ខែមករានេះ មន្ត្រីប៉ូលីសចរាចរណ៍បានចេញយុទ្ធនាការណ៍ចុះចាប់អ្នកបើកបរបញ្ចាសទិស មិនពាក់មួកសុវតិភាព និងមិនគោរពច្បាប់ចរាចរណ៍ ទូទាំងខណ្ឌ ក្នុងរាជធានីភ្នំពេញ។  ក្នុងរយៈពេលចុះបង្ក្រាបបទល្មើសចរាចរណ៍ជាងមួយសប្តាហ៍នេះ ឃើញថាចំនួននៃអ្នកប្រព្រឹត្តខុសមានច្រើនគួរឲ្យកត់សម្គាល់។ ក្នុងរយៈពេល៣ថ្ងៃគរបាលរាជធានីភ្នំពេញបង្ក្រាបបានយានយន្តចំនួន២០០០គ្រឿង។

បើយោងតាមព័ត៌មានក្នុងស្រុកវិញ មន្ត្រីអជ្ញាធរដែលពាក់ពានប្ដេចជ្ញាថានឹងអនុវត្តន៍ច្បាប់ និងមានវិធានការណ៍ចរាចរណ៍តឹងរឹងបំផុត ដើម្បីឲ្យស្ថានភាពចរាចរណ៍កាន់តែប្រសើឡើង និងធ្វើឲ្យចំនួនគគ្រោះថ្នាក់ចរាចរណ៍ថយចុះ។

គួរំលឹកថា កាលពីថ្ងៃទី៣ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការរិះគន់ នឹងព្រមានលើលោកអភិបាលខណ្ឌដូនពេញ និងមន្ទីរសាធារណការរាជធានីភ្នំពេញដែរ ក្រោយពីលោកនាយករដ្ឋមន្ត្រីបានឃើញមានអ្នកបើកបរខុសច្បាប់ជិះបញ្ច្រាសទិសតាមកាមេរ៉ាសុវត្តិភាពផ្ទះរបស់លោកក្បែវិមានឯករាជ្យ។

26166026_534295690265244_6462691155530693978_n

បង្កើតមូលនិធីសម្រាប់អ្នកធាក់ស៊ីក្លូ

សព្វថ្ងៃចំនួនស៊ីក្លូនៅក្នុងរាជធានីភ្នំពេញបានថយចុះជាលំដាប់ ដោយសារភាពរិចចម្រើននៃសេវ៉ាដឹកជញ្ជូនបានដណ្ដើមទីផ្សាររបស់អ្នកធាក់ស៊ីក្លូ ដែលធ្វើឲ្យពួកគាតរកចំណូលបានតិច ដូឆ្នេះអ្នកធាក់ស៊ីក្លូមួយចំនួនបោះបងមុខរបនេះចោល។  ម្យ៉ាងវិញទៀតភាគច្រើននៃអ្នកធាក់ស៊ីក្លូសុទ្ធតែជាមនុស្សដែលមានវ័យចំណាស់ ដែលធ្វើឲ្យចំនួនអ្នកធាក់ស៊ីក្លូថយចុះ។

ពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីអះអាងថា នឹងបរិច្ចាគទឹកប្រាក់ចំនួន ១២០លានរៀលក្នុង ១ឆ្នាំ ដើម្បីជួយលើកកម្ពស់ ជីវភាពរបស់អ្នកធាក់ស៊ីក្លូទាំងអស់ឲ្យកាន់តែប្រសើរឡើង។ បន្ថែមលើនេះអ្នកធាក់ស៊ីក្លូនឹងទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៨នេះ។

3-top-cyclo1

ស្ពានអាកាសថ្មីជិតបើកឲ្យដំណើរការ

ស្ពានអាកាសស្តុបផ្សារដីហុយ ឬស្ពានអាកាសទី៥ នឹងបញ្ចប់ការសាងសង់ឲ្យបានមុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។ បច្ចុប្បន្នស្ពាននេះត្រូវបានសាងសង់រួចរាល់ចំនួន ៨៥% ហើយ គិតចាប់តាំងពីបើកការដ្ឋានកាលពីចុងខែសីហា ឆ្នាំ២០១៦។ ស្ពានអាកាសស្តុបផ្សារដីហុយ មានប្រវែងបណ្ដោយ ៩០៥ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ។ នេះបើយោងតាមសារព័ត៌មាន Sabaynews.com៕

phnom-penh-skyway-1_large

Urban Voice Cambodia

Urban Voice Cambodia