ព្រឹកនេះសម្តេចតេជោ អញ្ជើញសម្ពោធគម្រោង ការពារទឹកជំនន់ និង កែលំអប្រព័ន្ធលូ, ផ្លូវជុំវិញវត្តបទុម ត្រូវបិទចរាចរណ៍ បណ្តោះអាសន្ន
Posted On : វិច្ឆិកា, 5, 2015 | By សំឡេងទីក្រុង

Thursday, 05 November 2015 06:52 ដោយ៖ ដើមអម្ពិល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ អញ្ជើញជា អធិបតីបើកសម្ពោធគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៣ ដើម្បីរំដោះការជន់លិចក្នុង រាជធានីភ្នំពេញនៅរដូវភ្លៀង ដែលគាំទ្រជំនួយថវិកាដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA។

ពិធីសម្ពោធគម្រោងធ្វើឡើងនៅទីតាំងសួនច្បារទល់មុខវត្តបទុមវតី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ទន្ទឹមនឹង ការសម្ពោធគម្រោងនេះ សាលារាជធានីភ្នំពេញ ក៏សម្រេចផ្អាកចរាចរណ៍លើកំណាត់ផ្លូវចំនួនផងដែរ។

បើតាមការជូនដំណឹង របស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឲ្យដឹងថា កំណាត់ ផ្លូវ ដែលត្រូវផ្អាកចរាចរណ៍នៅព្រឹកថ្ងៃនេះ រួមមាន៖ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះសីហនុ រហូតដល់ផ្លូវលេខ ២៤០ មហាវិថីព្រះសុរាម្រិត និងកំណាត់ផ្លូវលេខ២៤០ ចាប់ពីចំណុចប្រសព្វមហាវិថី ព្រះនរោត្តម រហូតដល់មហា វិថី  ព្រះសុធារស ចាប់ពីម៉ោង ៧ ដល់ម៉ោង ១១ព្រឹក។

សូមបញ្ជាក់ថា ដើម្បីរំដោះការជន់លិចនៅក្នុងរាជធានីភ្នំពេញ នៅពេលមានភ្លៀងធ្លាក់ម្តងៗ សាលារាជធានីភ្នំ ពេញ បានចេញប្រតិបត្តិការស្តារ និងរៀបចំប្រព័ន្ធលូថ្មី ចាប់តាំងពីឆ្នាំចុងឆ្នាំ២០១៤ រហូតមកដល់ចុងឆ្នាំ២០១៥ នេះ ផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំប្រព័ន្ធលូរួចរាល់ ហើយក៏បានចូលរួមជួយរំដោះការជន់លិច ពេលមានភ្លៀងធ្លាក់ បានប្រសើរជាងបណ្តាឆ្នាំកន្លងទៅផងដែរ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!